header ads

Sponsor

សិល្បៈ

តាគល់

ស្របប្រជាប្រិយភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងសិល្បៈកំពុងមានទីផ្សារខ្លាំងតារាសម្តែងវ័យក្មេង នែប ព្រំរិទ្ធិកា បានទម្លាយរូបភាពយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍ដែលធ្វើឱ្យបុរសៗដែលលួច Crush រូបនាង ខកចិត្តគ្រប់គ្នា ។

ទើបចូលប្រឡូកក្នុងសិល្បៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រយៈពេលខ្លីក៏ពិតមែន ប៉ុន្តែតារាសម្តែងកូនកាត់ខ្មែរ ថៃ នែប ព្រំរិទ្ធិកា មានហាងឆេងគួរសមដោយនាងក្តោបបានទាំងការសម្តែងរឿង ចម្រៀង និងស្ប៉ត ពាណិជ្ជកម្មនានា​។​រូបសម្បត្តិស្រស់ស្អាតរួមនឹងការចូលចិត្តតែងខ្លួនបែបសិចស៊ីទៀតនោះ បានធ្វើឱ្យស្រីស្អាត នែប ព្រំរិទ្ធិកា ក្លាយជាចំណីចក្ខុរបស់បុរសៗដែលភាគច្រើនជាអ្នកមាន​ទ្រព្យធនថែមទៀត ប៉ុន្តែកន្លងមកធ្លាប់មានការលេចឮថាស្រីស្អាតរូបនេះជាគូស្នេហ៍របស់​លោ​ក ផាន់ រ៉ុង ក្រោយពីអ្នកទាំងពីរបានរួមការងារជាមួយគ្នាកន្លងមក ។

ប៉ុន្តែថ្មីៗនេះតារាសម្តែងវ័យក្មេង នែប ព្រំរិទ្ធិកា បានធ្វើឱ្យបុរសៗដែលលួចក្នាញ់សម្រស់នាង ខូចចិត្តគ្រប់គ្នាក្រោយ នាងបានទម្លាយរូបភាពយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍ដែលមានមុ​ខ​មាត់ ស្រស់សង្ហា នឹងជាអ្នករកស៊ីថែមទៀត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​ តាមរយៈរូបភាពយ៉ាងស្អិតរមួតរបស់ នែប ព្រំ​រិទ្ធិកា ត្រូវបានគេជឿថាអ្នកទាំងពីរមានទំនាក់ទំនងស៊ីជម្រៅនិងយូរឆ្នាំគ្រាន់តែកន្លងមកពួកគេ ចង់​ Private ប៉ុណ្ណោះ ខណៈគូស្នេហ៍របស់ ស្រីស្រស់រូបនេះបាននិយាយដោយត្រង់ៗថា «មិន​ខ្លាចអ្វីទាំងអស់ខ្លាច តែអូនមិនស្រឡាញ់បង»។

ជាមួយនឹងការជូនពរពីសំណាក់អ្នកគាំទ្រក៏មានការលាន់មាត់សរសើរពីភាពក្លាហានរបស់ នែប ព្រំរិទ្ធិកា ដែលហ៊ានបង្ហាញមុខមាត់គូស្នេហ៍ទាំងកំពុងមានប្រជាប្រិយភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែអ្នកខ្លះបាន លើកឡើងថា នែប ព្រំរិទ្ធិកា បញ្ចេញមុខគូស្នេហ៍ដើម្បីបញ្ចប់ព័ត៌មានចចាមអារ៉ាមរវាងនាង និងលោក ផាន់ រ៉ុង ។ មានការលើកឡើងពីសំណាក់ហ្វេនៗថា នែប ព្រំរិទ្ធីកា និងគូស្នេហ៍ មើលទៅស័ក្តិសមគ្នាណាស់ស្រីស្រស់ប្រុសសង្ហាជូនពរឱ្យស្រឡាញ់គ្នារៀងរហូត ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post