
សិល្បៈ
នៅសល់ប្រមាណ ជា ១០ថ្ងៃទៀតប៉ុណ្ណោះតារាពហុជំនាញ ខាត់ សុឃីម រួមទាំងក្រុមគ្រួសារនឹងត្រឡប់មកស្រុកកំណើតវិញ ។ អ្វីដែលចាប់អារម្មណ៍កៀកថ្ងៃវិលមកស្រុកខ្មែរអ្នកនាង និងស្វាមីបានបណ្តើរគ្នាទិញទំនិញម៉ាកប្រេនៗនៅទីនោះយ៉ាងរីករាយ ។
គេចាំបានថាតារាពហុជំនាញ ខាត់ សុឃីម បានប្រើពេលវេលាតែមួយរយៈខ្លីប៉ុណ្ណោះដើម្បី ដោះបំណុលដែលបានជំពាក់គេប្រមាណជាងកន្លះលានដុល្លារដែលធ្វើឱ្យមហាជនលាន់មាត់ សរសើរគ្រប់គ្នា។បើក្រឡេកមកមើលជីវភាពរបស់អ្នកនាងសព្វថ្ងៃឃើញថាកាន់តែហ៊ឺហា ក្រោយអ្នកនាងបានងាកមកបើកក្រុមហ៊ុនលក់ផលិតផលរក្សាសម្រស់ ។ អ្វីដែលចាប់អារម្មណ៍កាលពីថ្ងៃទី ១១ខែ សីហាកន្លងទៅ អ្នកនាង ខាត់ សុឃីម ក៏បានបណ្តើរស្វាមីនិងកូនៗមក លេងអ្នកម្តាយ និងប្អូនស្រីនៅសហរដ្ឋអាមេរិកយ៉ាងរំភើយ។
ក្រៅពីមកដើរកម្សាន្តជួបជុំជាមួយក្រុមគ្រួសារនៅទឹកដីអាមេរិក អ្នកនាង ខាត់ សុឃីម និងស្វាមីរួមទាំងកូនប្រុសក៏បានចួលរួមច្រៀងនៅតាមបណ្តាររដ្ឋនានាជាច្រើននៅទីនេះដោយអ្នកនាងបានឱ្យដឹងថាការសម្តែងរបស់គ្រួសារអ្នកនាងទទួលបានការគាំទ្រនិងស្រឡាញ់ចូលចិត្តពីសំណាក់បងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិក ។
បើតាមគម្រោង តារាពហុជំនាញរូប នេះ នឹងត្រឡប់មកស្រុកខ្មែរវិញនៅក្នុងថ្ងៃទី ២៧ខាងមុខនេះ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗនោះខណៈជិតត្រឡប់មកវិញអ្នកនាង ខាត់ សុឃីម និង ស្វាមីបានដើរទិញសម្ភារៈម៉ាកល្បីៗនៅសហរដ្ឋអាមេរិកយ៉ាងឡូយឆាយតែម្តង ។
ដោយសារតែសមត្ថភាពសិល្បៈគ្រប់ទម្រង់បានធ្វើឱ្យអ្នកនាង ខាត់ សុឃីម ឈរជើងយ៉ាងមាំនៅក្នុងវិស័យសិល្បៈបានរាប់ឆ្នាំបើទោះមានតារាវ័យក្មេងស្រករក្រោយរីកព្រោងព្រាតក្តី ។បើក្រឡេកមើលសម្រស់ នឹងការតុបតែងខ្លួនរបស់អ្នកនាងក៏ទាក់ទាញមិនចាញ់ក្មេងៗ ប៉ុន្មានឡើយបើទោះមានវ័យជាង ៤០ឆ្នាំក្តី ៕

















