ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបជាក់ស្តែងករណីប្រព្រឹត្តិអំពើស-ញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទ បានឃាត់ខ្លួនបុរសម្នាក់ជាមេខ្យល់ និងនារីរងគ្រោះចំនួន ០៤នាក់ ក្នុងនោះមានអនីតិជនចំនួន០២នាក់ នៅវេលាម៉ោង០៩ យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ចំណុចហាងម៉ាស្សាយីហោ«សម្រស់ម្ល៉េះ» ស្ថិតនៅផ្ទះលេខ៣៥ ផ្លូវលំ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
បុរសជាថៅកែមានឈ្មោះ សៀវ ប៊ុនធឿន អាយុ២៥ឆ្នាំ ស្នាក់នៅចំណុចហាងម៉ាស្សាយីហោ«សម្រស់ម្ល៉េះ» ស្ថិតនៅផ្ទះលេ-ខ៣៥ ផ្លូវ-លំ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងហាងម៉ាស្សាយីហោ«សម្រស់ម្ល៉េះ» មានថៅកែប្រុសម្នាក់ គឺជាអ្នកមើលការខុសត្រូវ ហើយនៅក្នុងហាងនេះមានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួ-មភេ-ទចំនួន ០៤នាក់ ស-ង្ស័យអ=នី-តិ-ជ-ន ០២នាក់ និងមានបន្ទប់សម្រាប់រួ-មភេ-ទចំនួន០២បន្ទប់ តម្លៃម៉ាស្សាធម្មតា ២០.០០០រៀល ក្នុងមួយម៉ោង និងតម្លៃនៃការរួ-មភេ-ទ-ក្នុងមួយដងចាប់ពី ២០ដុល្លារ ទៅ ២៥ដុល្លារ ហើយលុយដែលបានមកពីការ រួ-មភេ-ទ គឺថៅកែហាងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ ។
ប្រភពដដែលបានឲ្យដឹងថា ហាងម៉ាស្សានេះ បើកដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ០៨ព្រឹក រហូតដល់យប់អាធ្រាត្រទើបបិទទ្វារ រីឯនារីដែលស-ង្ស័យជាអនី-តិ-ជនចំនួន ០២នាក់ គឺចូលមកបម្រើការងារចាប់ពីម៉ោង ០៧យប់ រហូតដល់ម៉ោង ១០យប់ ។
ក្រោយប្រតិបត្តិការកម្លាំងជំនាញបាននាំខ្លួនបុរសមេការ ទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសួរនាំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង០៤នាក់ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាចធានីភ្នំពេញធ្វើការអប់រំ៕