header ads

Sponsor

សិល្បៈ

តាគល់

ពិតជាមិនខុសបំណងអ្នកគាំទ្រនៅក្នុងថ្ងៃទី ១៨នេះបទចម្រៀងរបស់កម្លោះតូច លីម តិចម៉េង បានចេញជាសាធារណៈនៅក្នុងផលិតកម្មរស្មីហង្សមាសដែលគ្រាន់តែរយៈពេលប្រមាណ តែ៧ម៉ោងប៉ុណ្ណោះមានអ្នកចុចចូលទស្សនាប្រមាណជិត៦សែនដងឃើញថាច្រើនជាងបទ​ច​ម្រៀ​ង​របស់តារាមួយចំនួននៅក្នុងផលិតកម្មយក្សមួយនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

«អរគុណ Fan » គឺជាចំណងជើងបទចម្រៀងដំបូងរបស់ម្ចាស់ពាន លីម តិចម៉េង ដែល បាន​ចេញជាសាធារណៈនៅលើផេកផ្លូវការរបស់ផលិតកម្មហង្សមាសកាលពីវេលាម៉ោង ៧ ព្រឹក​មិញនេះ។ដូចការរំពឹងថាបទចម្រៀងរបស់កម្លោះតូចរូបនេះក៏ទទួលបានការពេញចិត្ត​ពី​សំ​ណា​​ក់មហាជនដោយមានអ្នកចុច Like ស៊ែរ និងខមិនជាច្រើន ដោយ ម្នាក់ៗបាន​សម្តែ​ង​និង ពេញចិត្តនូវអត្ថន័យបទចម្រៀង ជាពិសេសទំនុកច្រៀង  និង​ចង្វាក់ភ្លេងដែលស្តាប់ហើយ​ពិត​ជាសប្បាយរីករាយគួរឱ្យចង់រាំតែម្តង។ អ្វីដែលចាប់អារម្មណ៍គ្រាន់តែរយៈពេលតែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រមាណ ៧ម៉ោងប៉ុណ្ណោះ មានអ្នកចូលទស្សនាដល់ទៅជិត៦ សែនដងឯណោះ ។

ក្នុងចំណោមម្ចាស់ពានដែលចូលរួមប្រឡងនៅក្នុងកម្មវិធី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Cambodian Idol ទាំងបួនរដូវកាល លី​ម តិចម៉េង ត្រូវបានគេចាត់ទុកជាម្ចាស់ពានដែលទទួលបានការគាំទ្រនិងពេញចិត្តពីសំ​ណា​ក់មហាជនភ្លូកទឹកភ្លូកដី ដោយម្នាក់ៗបានសរសើរពីទឹកដមសំឡេង និងចរិករួសរាយ រាក់ទាក់​របស់យុវជននេះតែម្តង ។

អ្វីដែលពិសេសលើសម្ចាស់ពានកន្លងមកក្រៅពីមានសំឡេង ពីរោះ លីម តិចម៉េង ក៏មានសមត្ថភាពអាចនិពន្ធបទភ្លេងនិងចេះរ៉េបបានយ៉ាងល្អទៀតផង ។ បើ​តាម ការបង្ហើបពីសំណាក់អ្នកធ្វើការនៅខាងផលិតកម្មហង្សមាសបានឱ្យដឹងថាមិនមែនមានតែមួយ បទនេះទេខាងផលិតកម្មបានសម្រុកធ្វើបទថ្មីៗជាបន្តបន្ទាប់ឱ្យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លីម តិចម៉េង ។

នៅតែមានការរំពឹងទុកពីសំណាក់មហាជនថាកូនកសិករដែលមានប្រភពមកពីខេត្តកំពង់ចាមរូបនេះនឹងក្លាយជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងទៅថ្ងៃអនាគតដោយសារការ ទទួលបានពានកាលពីរាត្រីយប់ថ្ងៃទី ២៨ សីហាកន្លងទៅរបស់យុវជនរូបនេះ​ទទួល​បាន​ការ​សាទរនិងពេញចិត្តពីសំណាក់មហាជ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នជាច្រើនដែលសូម្បីបេក្ខភាពដែលជាអ្នកប្រឡងដូចគ្នាក៏រីករាយ ចំពោះជ័យជំនះរបស់កម្លោះតូច លីម តិចម៉េង ដែរ ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post