សិល្បៈ
តាគល់លោក ប៊ុតសីហា ម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀង The Voice Cambodia បានប្រកាសកែខ្លួនឡើងវិញចាប់ផ្ដើមលើវិថីសិល្បៈ ព្រមទាំងលើកដៃសំពះ សុំការលើកលែងទោសពីមហាជនអ្នកគាំទ្រ ចំពោះកំហុសរបស់លោកនាពេលកន្លងមក ហើយលោកក៏បានឱ្យដឹងពីអ្នកដែលជួយលោកជាងគេផងដែរ ដើម្បីឱ្យលោកមានឱកាសឈរជើងឡើងវិញ។
ម្ចាស់ពានរង្វាន់កម្មវិធីរូបនេះបន្ទាប់ពីបាត់មុខពីវិថីសិល្បៈអស់មួយរយៈធំមក ហើយចាប់ផ្ដើមបង្ហាញមុខឡើងវិញ បានប្ដេជ្ញាចិត្តសារជាថ្មី នឹងប្រើសមត្ថភាពខ្លួន សាងប្រជាប្រិយភាពឡើងវិញ ហើយក្នុងនោះលោកបានចេញសារមួយថា៖
«អរគុណណាស់ដែលបងប្អូនទាំងអស់គ្នានៅគាំទ្រមនុស្សធ្លាប់សាងកំហុសម្នាក់នេះ ហើយក៏អរគុណខ្លាំងជាងគេនោះគឺលោកជំទាវ ទ្រី ដាណា NNP ដែលផ្ដល់ឱកាសអោយខ្ញុំជួប ផ្ដល់ឱកាសអោយកែខ្លួនឡើងវិញ និងជួយពួកខ្ញុំច្រើន ដោយគ្មានលក្ខខណ្ឌ ពិតជាអរគុណទឹកចិត្ត ចាប់ពីពេលជួបគាត់មក ពួកខ្ញុំផលិតបទចម្រៀងខ្លួនឯងបានច្រើនទោះមិនទាន់បានស្តង់ដាក៏ដោយ ហើយក៏សង្ឃឹមថាជោគជ័យខ្លាំងទៅថ្ងៃមុខ»
លោកប៊ុត សីហា បានសន្យាថានឹងវិលមកសិល្បៈវិញ «ខ្ញុំនឹងប្រើសមត្ថភាពខ្លួនឯង មិនអោយបងប្អូនគ្រប់គ្នាខកបំណងទេ អរគុណពុកម៉ែ បងប្អូន ដែលនៅគាំទ្ររហូតមក អ្វីដែលគាត់សន្យាថាឲ្យនោះគឺបានមកយូរហើយ តែខ្ញុំមិនដែលបង្ហាញអ្វីឲ្យបងប្អូនឃើញ (ផឹកទឹកត្រូវនឹកដល់ប្រពភ ជ្រកម្លប់ឲ្យនឹកដល់ដើម)ពាក្យនេះខ្ញុំនិងនៅចងចាំរហូត ព្រោះខ្ញុំមានពេលនេះម្តងទៀតព្រោះតែលោកជំទាវ និងការគាំទ្ររបស់បងប្អូន មានបងប្អូនគាំទ្រខ្ញុំនឹងមានអ្វីគ្រប់យ៉ាងមកវិញមិនខាន(ប៊ុតសីហា)»