
សិល្បៈ
ស្របពេលដែលអ្នកឧកញ៉ា ឡេងណាវ៉ាត្រា បានសម្រេចផ្ដល់ឱកាសសារជាថ្មីឱ្យតារាចម្រៀង លោក ប៊ុត សីហា ក្រោយពីលោកប្រកាសវិលចូលសិល្បៈឡើងវិញនោះហើយ លោកបានសុំពេលមហាជនដើម្បីឆ្លើយតប ថាចូល ឬមិនចូល ពេលនេះមានចម្លើយហើយ។
កាលពីយប់ថ្ងៃទី ១៨ ខែកញ្ញា លោក ប៊ុត សីហា បានចេញសារមួយ «អរគុណណាស់ដែលបងប្អូនទាំងអស់គ្នា នៅគាំទ្រមនុស្សធ្លាប់សាងកំហុសម្នាក់នេះ ហើយក៏អរគុណខ្លាំងជាងគេនោះគឺលោកជំទាវ ទ្រី ដាណា NNP ដែលផ្ដល់ឱកាសអោយខ្ញុំជួប ផ្ដល់ឱកាសអោយកែខ្លួនឡើងវិញ និងជួយពួកខ្ញុំច្រើន ដោយគ្មានលក្ខខណ្ឌ ពិតជាអរគុណទឹកចិត្ត ចាប់ពីពេលជួបគាត់មក ពួកខ្ញុំផលិតបទចម្រៀងខ្លួនឯងបានច្រើន ទោះមិនទាន់បានស្តង់ដាក៏ដោយ ហើយក៏សង្ឃឹមថាជោគជ័យខ្លាំងទៅថ្ងៃមុខ»
នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញានេះ លោកបានបញ្ជាក់ថា ដើម្បីកុំឱ្យខូចឈ្មោះផលិតកម្មគេ ព្រោះមានអ្នកខ្លះលើកឡើងថាលោក ប៊ុត សីហា មិនកែនោះទេ ចឹងហើយលោកសម្រេចធ្វើបទចម្រៀង ចេញដោយខ្លួនឯង ប្រឹងប្រែងខ្លួនឯង ចុងបញ្ចប់បែបណាចាំគិតទៀត ។ លោក ប៊ុត សីហា បានលើកឡើងទាំងស្រុងថា៖
«សូមជំរាបបងប្អូនទាំងអស់ឲ្យបានជ្រាបថា ការសម្រេចចិត្តឈរខ្លួនឯករាជ្យ បង្កើតចម្រៀងខ្លួនឯង ធ្វើបទខ្លួនឯងដូចតារាជាច្រើន មានជីដេវីដ ស៊ូលីផេង ក្មេងខ្មែរ គឺខ្ញុំក៏ធ្លាប់រស់ក្រោមផលិតកម្មធំៗខ្លះដែរ បទចម្រៀងច្រៀងចេញបាន លុះត្រាគេពេញចិត្តដែរ ហើយប្រសិនបើយើងចង់ចេញបទបែបស្ទាយយើង ឬបែបណាដែលយើងគិតថាល្អ ខាងផលិតកម្មគេមិនតម្រូវយើងទេ ដូចនេះខ្ញុំគិតថា សម័យជឿនលឿន ឌីជីថល ហើយយើងអាចផ្សព្វផ្សាយខ្លួនឯងបាន ។
ម្យ៉ាងវិញទៀតប្រវត្តិ ប៊ុតសីហា មិនល្អ នៅតែបងប្អូននិយាយថាមិនកែ ចឹងផលិតកម្មណាយកទៅប្រយ័ត្នច-ង្រៃ ឬខូ-ចឈ្មោះ បើសិនជាបងប្អូនមួយភាគធំគិតចឹងហើយ ផ្លូវមួយចុងក្រោយគឺធ្វើបទចម្រៀងចេញដោយខ្លួនឯង ប្រឹងប្រែងខ្លួនឯង ចុងបញ្ចប់បែបណាចាំគិតទៀត សំខាន់ប្រឹងឲ្យល្អថ្ងៃនេះសិន»










