header ads

Sponsor

សិល្បៈ

តាគល់

ក្រៅពីតារាចម្រៀង នីកូ កម្លោះសង្ហាវ័យក្មេង ថុល សុភិទិ ត្រូវបានអ្នកគាំទ្រជាច្រើននិយាយ ថាជាដៃគូដែលស័ក្តិសមសម្រាប់តារាចម្រៀងរូបស្រស់ ពេជ្រ សូលីកា ។ យ៉ាងណាមិញក្រៅ ពីប៉ះគ្នានៅក្នុងការថតសម្អាងការថ្មីៗនេះគេចាប់អារម្មណ៍ឃើញថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេជ្រ សូលីកា និង ថុល សុភិទិ កំពុងឡើងកូដគួរសម ជាពិសេសនៅក្នុងការថតស្ប៉តពាណិជ្ជកម្មរួមគ្នា ។

ដ្បិតមានវ័យច្រើននឹងមានកូនហើយក្តី តែសម្រស់និងស្ទីលនៃការរៀបចំខ្លួនរបស់ ពេជ្រ សូ​លី​កា នៅតែស្អាតនិងទាក់ទាញមិនប្រែ ជាពិសេសនៅពេលដែលនាងប៉ះជាមួយដៃគូជាកម្លោះ សង្ហា ថុល សុភិទិ ឃើញថាស័ក្តិសមគ្នាជាខ្លាំងបើទោះពួកគេទាំងពីរខុសជំនាន់បន្តិចក្តី ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកអ្នកទាំងពីរបានលេចមុខរួមគ្នានៅក្នុងការថតឈុតអាពាហ៍ពិពាហ៍បែបប្រពៃណីខ្មែរ ប៉ុន្តែថ្មីៗនេះគេបានឃើញអ្នកទាំងពីរបង្ហាញវត្តមានរួមគ្នានៅក្នុងសម្លៀកបំពាក់បែប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យុវវ័យសម័យទំនើបដែលមើលទៅពិតជាស្រស់ស្អាតដូចគូស្នេហ៍ពិតៗតែម្តង ។

ក្នុងនោះក៏មានហ្វេនៗខ្លះថែមទាំងចង់ឱ្យអ្នកមេម៉ាយកូនមួយ ពេជ្រ សូលីកា និង កម្លោះសង្ហា ថុល សុភិទិ ជាគូស្នេហ៍ក្រៅឆាកថែមទៀតផង ។អ្វីដែលចាប់អារម្មណ៍បើទោះបីមានការផ្គូរផ្គង ពីសំណាក់មហាជនក្តី តែកន្លងមក ពេជ្រ សូលីកា ធ្លាប់ច្រានចោលនឹងបញ្ជាក់ថារវាងនាង និង ថុល សុភិទិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាទំនាក់ទំនងនៅក្នុងការងារតែប៉ុណ្ណោះ ។

បើមើលតាមវីដេអូដែលបង្ហោះដោយ ស្រីស្អាត ហេង ចន្ថា គេសង្កេត ឃើញថា ពេជ្រ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូលីកា និង ថុល សុភិទិ ពិតជារាប់អាន​គ្នា​យ៉ា​ងស្និទ្ធស្នាលដោយ ពេជ្រ សូលីកា បាន​កែរូបថតនៅក្នុងរបស់ទូរស័ព្ទ ថុល សុភិទិ ថែម​ទៀត ។

ក្រោយចែកផ្លូវជាមួយគូស្នេហ៍គេចាប់អារម្មណ៍ឃើញថា ពេជ្រ សូលីកា នៅតែបង្ហាញភាព រឹងមាំនិងស្រស់ស្រាយជាធម្មតាបើទោះថ្មីៗនាងទើបចេញបទចម្រៀងដែលបង្កប់ដោយអត្ថន័​យ​យ៉ាងចាក់ដោតបង្ហាញពីភាពប្រេះស្រាំនៃជីវិតគូដែលជាការនិពន្ធទំនុកច្រៀងដោយរូបនាង​ផ្ទាល់តែម្តង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post