
សិល្បៈ
អតីតតារាចម្រៀងដែលគេចាប់អារម្មណ៍ខ្លាំងក្នុងវិស័យអនឡាញ និងលេចធ្លោជាងគេ គឺអ្នកនាង ម៉ូលីកា និងស្វាមីបានទិញរថយន្តស៊េរីទំនើប ២០២២ ដែលមានតម្លៃ ជាង ២៦មុឺនដុល្លារ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងយប់នៅបុរីវ៉ារីណាក្រាំងធ្នង់ ដែលការទិញនេះគឺទិញប្រើលុយសុទ្ធតែម្តង ។
អ្នកនាងម៉ូលីកានិយាយថាការទិញរថយន្តទំនើបនេះមិនមែនបង្អួតឡើយ គឺអ្នកនាង និងស្វាមីទិញមុនភ្ជុំបិណ្ឌ ដើម្បីជាការដូលួងចិត្តដែលបានបំពេញការងារនឿយហត់ដែលខំប្រឹងទាំងយប់ថ្ងៃ និងចង់ធ្វើតាមបេះដូងចង់បាននូវអ្វីដែលអ្នកនាងស្រលាញ់ ព្រោះនេះមិនមែនជារថយន្តតែមួយឡើយ អ្នកនាងមានរថយន្តទំនើបជាច្រើនគ្រឿង ។
អ្នកនាងក៏បានសង្កត់ធ្ងន់ថា មនុស្សយើងម្នាក់ត្រូវមានក្តីសង្ឃឹម និងការតស៊ូខ្ពស់ទើបបានជោគជ័យ គ្មានសំណាងណាមករកមនុស្សខ្ជិលឡើយ ។
សូមបញ្ជាក់ផងដែរថា អ្នកនាងម៉ូលីកា មានការចាប់អាម្មណ៍ខ្លាំងក្នុងឆ្នាំនេះដោយសារតែអ្នកនាងរកសុីមានចំនូលច្រើនឈានមុខគេក្នុងវិស័យអនឡាញ និងជាតារាលេចធ្លោបំផុតប្រចាំឆ្នាំដែលជាមុខរបស្របច្បា.ប់លើវិស័យអនឡាញ ដែលមានប្រាក់ចំនូលខ្ពស់បំផុត ៕










ប្រភព សិល្បករកម្ពុជា