
សិល្បៈ
មហាជនជាពិសេសអ្នកគាំទ្រតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា បានបង្ហាញការរីករាយក្រោយ ឃើញតារាកំប្លែងវ័យក្មេងរូបនេះបានអះអាងថា ខ្លួនបានជាសះស្បើយពីជំ.ងឺបាក់ទឹកចិត្តហើយ ។អ្នកម្តាយថ្មីថ្មោងរូបនេះក៏បានចែករំលែកពីបទពិសោធន៍ខ្លះៗដែលធ្វើឱ្យរូបនាងឆាប់ជាពីជំ.ងឺដ៏គួរឱ្យខ្លា.ចមួយនេះ ។
គេចាំបានថាដ្បិតទទួលបានការស្រឡាញ់ថ្នាក់ថ្នម និងយកចិត្តទុកដាក់ពីសំណាក់ស្វាមីរួមនឹងឪពុកម្តាយទាំងសងខាងក្តី តែក្រោយសម្រាលកូនដំបូងមិនបានប៉ុន្មានផង វ៉ាន់ នីឡា បាន បញ្ចេញអារម្មណ៍ដោយមិនលាក់លៀមថានាងកំពុងរ.ងស.ម្ពាធជំ.ងឺបា.ក់ទឹ.កចិត្តដែលសូម្បីតែខ្លួនផ្ទាល់ក៏មិនយល់ដែរ ។
ការលើកឡើងរបស់ វ៉ាន់ នីឡា បានធ្វើឱ្យមហាជនដែលស្រឡាញ់ ចូលចិត្តការសម្តែងរបស់នាងបានផ្តល់កម្លាំងចិត្តនឹងជូនពរឱ្យឆាប់ជាពីជំ.ងឺដ៏គួរឱ្យខ្លា.ចនេះ ប៉ុន្តែ យ៉ាងណាមុននេះបន្តិច វ៉ាន់ នីឡា បាននិយាយថានាងជាសះស្បើយពីជំ.ងឺនេះហើយ ។
ក្រៅពីបង្ហាញការអរគុណដល់មហាជនដែលព្រួយបារម្ភពីសុខភាពរបស់ខ្លួនកន្លងមកតារាកំប្លែងវ៉ាន់ នីឡា ក៏បានរៀបរាប់ពីមូលហេតុដែលធ្វើឱ្យឆាប់ជាពីជំ,ងឺបាក់ទឹកចិត្តនេះថា«ខ្ញុំមានជំ.ងឺនេះក្រោយសម្រាលអារម្មណ៍មួយនេះវាពិបាកនិយាយពិបាកនឹងយល់ តែឥលូវបានធូរស្បើយហើយ អរគុណបងៗដែលបានព្រួយបារម្ភគិតរឿងល្អៗ ស្ដាប់ធម៌ មើលអីដែលល្អៗ ជាពិសេសត្រូវការយកចិត្តទុកដាក់ពីគ្រួសារនិងប្ដី អ្នកដែលសំខាន់ធ្វើឱ្យ យើងមានកម្លាំងចិត្តគឺប្ដីត្រូវមើលថែយកចិត្តទុកដាក់នឹងប្រពន្ធបំផុត ពេញចិត្តធ្វើឬមិនពេញចិត្តក៏ត្រូវតែធ្វើព្រោះវាជាតួនាទីរបស់ប្ដី…
សារមួយនេះចង់ឱ្យបងៗប្រុសៗអានហើយយកចិត្តទុកដាក់នឹងប្រពន្ធក្រោយសម្រាល។ លះបង់អស់ហើយ សម្រស់ រាងកាយ លោ.ហិ.តការលះបង់ដែលមិនត្រូវការតបស្នង តែសុំឱ្យយល់ចិត្តអំឡុងពេលសម្រាលហើយអាចនិយាយថាខ្ញុំសំណាងដែលមានប៉ាម៉ាក់បង្កើត និងប៉ាម៉ាក់ក្មេកល្អ ប្ដីក៏ល្អដែលបារម្ភពីខ្ញុំពេលសម្រាលហើយ»។
ការធូរស្បើយពីជំ.ងឺបា.ក់ទឹ.កចិត្តយ៉ាងឆាប់រហ័សរបស់ វ៉ាន់ នីឡា បានធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍រីករាយ ហើយក៏មិត្តនារីជាអ្នកម្តាយដែលទើបសម្រាលកូនដទៃទៀតបានអរគុណដែល វ៉ាន់ នីឡា ដែលបានចែករំលែកពីបទពិសោធន៍ក្នុងការដកខ្លួនពីជំ.ងឺមួយនេះ ។ ដ្បិតទើបសម្រាល នឹងត្រូវមើលថែទាំកូនក៏ពិតមែន តែសម្រស់របស់ វ៉ាន់ នីឡា នៅតែស្អាត ជាពិសេសស្បែកមុខខ្ចីរលោងស្រមោចវារជ្រុះតែម្តង ។ ដោយឡែករូបរាងនៅឡើងគីឡូនៅឡើយដោយសារនាងមិនទាន់ខ្វល់ខ្វាយនឹងសម្រកព្រោះនៅសរសៃខ្ចីនៅឡើយ៕







