
សិល្បៈ
ដោយសាររូបសម្បត្តិស្រស់សង្ហា និងមុខមានមន្តស្នេហ៍ទៀតនោះបានធ្វើឱ្យតារាសម្តែងលោក លី សុគឹមសាន ដែលអ្នកគាំទ្រគ្រប់គ្នាស្គាល់ថា ប្រុសខួច នោះកាន់តែមានទីផ្សារការងារ សិល្បៈរីកទូលាយមិនចាញ់មិត្តភក្តិដែលចូលប្រឡូកដំណាលលោកឡើយ។អ្វីដែលកត់សម្គាល់ថ្មីៗនេះ ប្រុសខួច បានធ្វើឱ្យមិត្តភក្តិរួមអាជីពនិងអ្នកគាំទ្រលាន់មាត់គ្រប់គ្នាក្រោយឃើញទម្រង់មុខរបស់លោកប្លែកសង្ស័យទើបកែសម្ជស្ស។
រូបភាពមួយសន្លឹករបស់តារាសម្តែងថ្ពាល់ខួចយកដៃខ្ទប់ភ្នែកបានធ្វើឱ្យមហាជនជាអ្នកគាំទ្រក៏ដូចជាមិត្តរួមអាជីពមានការចាប់អារម្មណ៍គ្រប់គ្នាហើយម្នាក់ៗលាន់មាត់ថាទម្រង់មុខរបស់លោកក្មេងប្លែកហើយសង្ហាជាងមុនថែមទៀត។ក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមខ្លះលាន់មាត់ថា«បងខួចពីមុនបាត់ទៅណា»ឯខ្លះទៀតសង្ស័យថា ប្រុសខួច អាចនឹងកែបន្ថែមចំណុចណាមួយនៅលើទម្រង់មុខទើបមើលទៅលោកប្រែប្រួលសម្រស់ខុសប្លែកពីមុនតែម្តង។ទោះបីមានការសួរនាំនឹងលាន់មាត់សរសើរពីរូបសម្រស់ក៏ពិតមែន តែ ប្រុសខួច មិនបានឆ្លើយតបនោះទេ បានត្រឹមតែអរគុណប៉ុណ្ណោះ ។
ប្រុសខួច ត្រូវបានគេចាត់ទុកជាតារាសម្តែងដែលមានទាំងរូបសម្បតិ្ត នឹងសមត្ថភាពហើយគិត មកដល់បច្ចុប្បន្ននេះលោកបានលេចមុខនៅក្នុងការសម្តែងរឿងជាច្រើនមិនថារឿងភាគទូរទស្សន៍ ឬរឿងដុំដោយភាគច្រើនលោកគ្រងតំណែងជាតួឯក ។ គួររំឮកថាតារាសម្តែងមុខមាន មន្តស្នេហ៍រូបនេះចាប់ផ្តើមមានឈ្មោះបោះសំឡេងនឹងទទួលបានការចាប់អារម្មណ៍ពីសំណាក់ មហាជនក្រោយលោកបានចូលរួមសម្តែងMV ជាលើកដំបូងជាមួយតារាចម្រៀង មាស សុខ សោភា បទដែលមានចំណងជើងថា« បទ« Forever Alone » និងបទទី ២ «មេឃកំពុងភ្លៀងហើយ» ។
កន្លងមក ប្រុសខួច ក៏ធ្លាប់លេចឮរឿងអាស្រូវស្នេហាជាមួយតារាសម្តែង សាន សុម៉ាលី តែ ក្រោយអ្នកទាំងពីរក៏ចែកផ្លូវគ្នាស្របលេចធ្លាយព័ត៌មានថា ប្រុសខួច មានគូស្នេហ៍ជាកូនអ្នក មានទ្រព្យស្តុក។ ប្រុស ខួច ធ្លាប់ប្រាប់ថាលោកនឹងចូលរោងការនៅអាយុជាង ៣០ឆ្នាំ ពោលនៅពេលមានផ្ទះនិងមុខរបររកស៊ីផ្ទាល់ខ្លួន ៕






