
សង្គម
មុននេះបន្តិចស្រីស្អាត វ៉ាង ស្រីណូ បានសម្ញែងប្រាក់ដុល្លារសុទ្ធតែក្រដាស ១០០ដុល្លារនៅតាមហ្វេសប៊ុកខណៈអ្នកលេងបណ្តាញសង្គមជាច្រើននៅតែបន្តរិះគន់ចំពោះអតីតតារា សម្តែងហាយសូរ វ៉ាង ស្រីណូ រឿងលុយហេង ៣០០ដុល្លារដែលកញ្ញាកាត់ពីម្ចាស់ប្រាក់ដែលបាញ់ច្រឡំចូលកុងនាងកាលពីប៉ុន្មានថ្ងៃមុន ។
ជឿជាក់ថាមហាជនពិតជាបានដឹងខ្លះៗថាប៉ុន្មានថ្ងៃមុន វ៉ាង ស្រីណូ ត្រូវបានមហាជនរិះគន់ព្រាតក្រោយពេលនាងបានកាត់យកទឹកប្រាក់ចំនួន ៣០០ដុល្លារជាលុយហេងពីម្ចាស់ប្រាក់ដែលបាញ់ច្រឡំចូលក្នុងរបស់នាងចំនួន ១៤០០០ដុល្លារ ដោយនាងបានបាញ់ត្រឡប់ទៅម្ចាស់ដើមវិញចំនួន១៣៧០០ដុល្លារតែប៉ុណ្ណោះ ។
ការកាត់យកទឹកប្រាក់ចំនួន ៣០០ ដុល្លាររបស់ វ៉ាង ស្រីណូ ត្រូវបានម្ចាស់កុងដែលបាញ់លុយច្រឡំនោះត្អូញត្អែរថា «លុយដែល ខ្ញុំបាញ់ខុសជាលុយរបស់ក្រុមហ៊ុនខ្ញុំធ្វើការឥលូវបងដកយក៣០០ដុល្លារយកហេង ហេង តែខ្ញុំត្រូវចងការគេ ៣០០ដុល្លារសងក្រុមហ៊ុនការហេងរបស់បងជាការស៊យរបស់ខ្ញុំ។ អរគុណទឹកចិត្តដ៏ល្អរបស់បង»។
ពាក្យសម្តីដ៏ចាក់ដោតមួយនេះបានធ្វើឱ្យ វ៉ាង ស្រីណូ ក្តៅស្លឹកត្រចៀកហើយមុននេះបន្តិច នាងបានសម្ញែងរូបភាពប្រាក់ដុល្លារដែលសុទ្ធតែក្រដាស ១០០ដុល្លារដែលនាងបានជូនលោកឪពុកកន្លងមកដោយភ្ជាប់ជាមួយសារថា«លុយ300$ ណឹងខ្ញុំសុំគាត់ព្រមព្រៀងគ្នាច្បាស់លាស់អស់ហើយថាសុំកាត់ស៊យទាំងអស់គ្នា ហើយឱ្យ ហាងទាំងអស់គ្នាវិញ មុននឹងខ្ញុំបាញ់ត្រឡប់ទៅវិញគាត់ក៏យល់ព្រមគ្នាត្រឹមត្រូវចុងក្រោយធ្វើគុណបានទោសគាត់លេងក្បាច់នាគវាត់កន្ទុយដាក់យើងនេះគេហៅមនុស្សរមិលគុណ។
ខ្ញុំនិយាយត្រង់លុយដែលជារបស់គេមិនមែនលុយខ្ញុំគឺវាគ្រាន់តែជាក្រាសទេសម្រាប់ ខ្ញុំ វាគ្មានតម្លៃទេ ចឹងបានថា14000$ខ្ញុំមិនចង់បានផងមកថោកអីណឹងលុយ300$ណឹងបើដឹងចឹងឱ្យ ទៅតាមប្រព័ន្ធធនាគាវិញ ឱ្យដឹងថាខាតកំរៃជើងសារអស់ប៉ុន្មានខាតពេលបុន្មានអាទិត្យ?» ។
ការឆ្លើយឆ្លងជាបន្តបន្ទាប់របស់ វ៉ាង ស្រីណូ ក៏មានអ្នកចូលទៅលើកទឹកចិត្តនាង«ថាកុំខ្វល់ ជាមួយសម្តីគេបង«« បងធ្វើល្អហើយ»«យើងអ្នករកស៊ីត្រូវគិតរឿងកាត់ស៊យបែបនេះអញ្ចឹង
ហើយ» ។ងាកមកមតិអ្នករិះគន់វិញនៅតែបន្តពេញ New Feedsដោយមានការលើកឡើងស្រដៀងៗគ្នាថា«មិនដឹងជាធ្វើបុណ្យស្អីយកលុយគេសោះហ្នឹង»«ឈប់បានឈប់ទៅចែនិយាយច្រើនខុសច្រើន»«មនុស្សអីចង់បានរបស់គេម៉េស»«យកតែ១ដុល្លារក៏កាត់ស៊យបានដែរ មិនបាច់ដល់ ៣០០ដុល្លារទេចែ»។
គួររំឮកថាឈប់ពីអាជីពសិល្បៈច្រើនឆ្នាំ វ៉ាង ស្រីណូ នៅតែទទួលបានការចាប់អារម្មណ៍ពី សំណាក់មហាជន ជាពិសេសរូបសម្រស់នឹងភាពហាយសូររបស់នាងតាមរយៈការប្រើប្រាស់ របស់ប្រេនៗមិនថាសម្លៀកបំពាក់ឬកាបូបឡើយ ៕








