header ads

Sponsor

មនុស្សម្នាក់ៗសុទ្ធតែមានក្តីស្រមៃរបស់ខ្លួនក្នុងជីវិត ដែលក្តីស្រមៃប្រៀបបាននឹងវត្ថុម្យ៉ាងសម្រាប់កំណត់ទិសដៅនៃជីវិតរបស់អ្នក។ សំខាន់ជាងនេះទៅទៀតគឺ ពេលដែលអ្នកមានក្ដីស្រមៃហើយ តើអ្នកនឹងរស់នៅជាមួយក្ដីស្រមៃនោះ ឬក៏អ្នកនឹងបោះបង់ក្ដីស្រមៃនោះហើយទៅរស់នៅក្នុងក្ដីស្រមៃរបស់អ្នកដទៃ? តើអាចប្រាប់បានអត់ ក្តីស្រមៃរបស់អ្នកជាអ្វី? តើអ្នកបានជួបឧបសគ្គអ្វីខ្លះ អំឡុងពេលសម្រេចក្តីស្រមៃរបស់ខ្លួន? តោះ! មកអានរឿងខ្លី «កំណត់ត្រាថ្ងៃមួយនោះ» ដកស្រង់ចេញពីសាច់រឿងពិតរបស់អ្នកគ្រូបង្រៀន ដែលជាហ្វេនរបស់ OPPO Reno​ ។

«កាលពីតូចខ្ញុំចង់ឲ្យខ្លួនឯងធំឡើងលឿន​ ព្រោះខ្ញុំយល់ថានៅពេលដែលខ្ញុំធំខ្ញុំអាចសម្រេចចិត្តបានដោយខ្លួនឯង ខ្ញុំអាចរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ ហើយក៏អាចទិញរបស់របរផ្សេងៗ ញុំាអ្វីដែលចង់ញុំា មានសម្លៀកបំពាក់ស្អាតៗ និងមានសម្ភារៈល្អៗប្រើដើម្បីឲ្យទាន់សម័យដូចគេដទៃ ប៉ុន្តែអ្វីៗគ្រប់យ៉ាងគឺមិនងាយស្រួលដូចអ្វីដែលខ្ញុំបានគិតដូចកាលពីក្មេងឡើយ។

បន្ទាប់ពីប្រឡងបាក់ឌុបចប់បំណងប្រាថ្នាដែលធំជាងគេរបស់ខ្ញុំគឺចង់ក្លាយជាគ្រូបង្រៀនម្នាក់ ដូច្នេះអ៊ុំរបស់ខ្ញុំក៏បានជួយជ្រោមជ្រែងចុះឈ្មោះឲ្យខ្ញុំបានទៅប្រឡង ពេលនោះបេក្ខជនប្រឡងមានរាប់ពាន់នាក់ឯណ្ណោះ ហើយខ្ញុំចាំបានថា ប្អូនស្រីរបស់ខ្ញុំដែលមានអាយុទើប 8ឆ្នាំ ក៏បានទៅដល់ដាក់ពាក្យជាមួយខ្ញុំនៅឯមន្ទីរ ហើយប្អូនស្រីខ្ញុំត្រូវឈររង់ចាំក្រោមកម្តៅថ្ងៃរហូតដល់ខ្ញុំរត់ឯកសារពីមួយកន្លែងទៅមួយកន្លែងចប់រួចរាល់។

បន្ទាប់ពីដាក់ពាក្យប្រឡងរួចរាល់ខ្ញុំប្រញាប់ជិះម៉ូតូត្រឡប់មកផ្ទះវិញមេឃក៏ចាប់ផ្តើមងងឹត រីឯទឹកមុខប្អូនស្រីខ្ញុំបង្ហាញថានាងឃ្លាន ហើយមិនដឹងជាសំណាងអាក្រក់អ្វីអំឡុងពេលធ្វើដំណើរខ្ញុំនិងប្អូនក៏បានដួលម៉ូតូបណ្តាលឲ្យម៉ូតូខូចដេរលែងឆេះនៅពាក់កណ្តាលផ្លូវតែម្តង ភ្លាមៗនោះ

ខួរក្បាលខ្ញុំវិលវល់គិតអ្វីមិនត្រូវ ទឹកភ្នែកក៏ចាប់ផ្តើមហូរ ហើយប្អូនខ្ញុំជួយរុញពីក្រោយយ៉ាងឆ្ងាយទើបប្រទះឃើញកន្លែងជួសជុលម៉ូតូ ប៉ុន្តែស្រាប់លូកហោប៉ៅទៅគឺមានតែ 1500រៀល ប្អូនស្រីខ្ញុំឃើញសភាពបែបនេះនាងក៏និយាយថា៖ បើដឹងអ៊ីចឹងព្រឹកមិញខ្ញុំអត់ទិញពោតញុំាទេ កុំអីពួកយើងមានលុយជួសជុលម៉ូតូហើយ ពិតជាស្តាយណាស់។ នៅពេលនោះខ្ញុំភ័យណាស់ដោយសារអត់មានលុយគ្រប់អាចជួសជុលម៉ូតូបានទេ ហើយក៏មេឃងងឹត ចម្ងាយក៏នៅឆ្ងាយទៀតទើបដល់ផ្ទះ ប្រសិនបើមិនជួសជុលម៉ូតូទេតើឲ្យពួកយើងទៅផ្ទះដោយរបៀបណា?​ ព្រោះជាងជួសជុលម៉ូតូបាននិយាយថា ម៉ូតូគឺជួសជុលអស់ 5$ ។ ខ្ញុំក៏បានប្រាប់គាត់វិញថា ថ្ងៃនេះខ្ញុំយកលុយមកមិនគ្រប់ទេ តើពូអាចរង់ចាំថ្ងៃស្អែកបានទេ? ភ្លាមៗនោះពូជាងបានបដិសេធ​ហើយនិយាយថា៖ បើគ្មានលុយទេ ប្អូនអាចអូសម៉ូតូយកទៅជួសជុលកន្លែងផ្សេងបាន។

អំពើល្អដែលខ្ញុំបានសាងពិតជាជួយខ្ញុំមែន ភ្លាមៗនោះអ៊ុំរបស់ខ្ញុំបានបើកឡានឆ្លងកាត់ឃើញបែបនេះ គាត់ក៏សួរនាំនិងជួយចេញថ្លៃជួសជុល ហើយឲ្យពួកខ្ញុំទៅសម្រាកនៅផ្ទះគាត់សិនចាំថ្ងៃស្អែកចាំត្រឡប់ទៅផ្ទះវិញ។

លុះថ្ងៃប្រឡងឈានចូលមកដល់ ខ្ញុំក៏បានទៅប្រឡងដូចបេក្ខជនដទៃ ខ្ញុំបានបេជ្ញាចិត្ត ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ព្រមទាំងទទួលបានការលើកទឹកចិត្តពីឪពុកម្តាយ និងក្រុមគ្រួសារ រហូតធ្វើឲ្យខ្ញុំបានសម្រេចនូវបំណងប្រាថ្នារបស់ខ្លួនឯង គឺខ្ញុំបានក្លាយជាគ្រូបង្រៀនម្នាក់។ ឥឡូវនេះ ខ្ញុំជាគ្រូបង្រៀននៅសាលាបឋមសិក្សាមួយក្នុងខេត្តតាកែវ ហើយរាល់ថ្ងៃខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបំណងប្រាថ្នាក្លាយជាការពិត ព្រមទាំងមានមិត្តរួមការងារល្អៗជុំវិញខ្លួន។»

ឆាប់ៗខាងមុខនេះកម្មវិធី «OPPO Reno SUPERFANS Festival» នឹងមានអ្វីពិសេសដល់អ្នកគាំទ្រ ដូចនេះកុំភ្លេចរង់ចាំតាមដានលើផេគហ្វ៊េសប៊ុក OPPO ទាំងអស់គ្នា។ គួរបញ្ជាក់ថា នេះជាឆ្នាំទី6 ហើយដែល OPPO នៅជាមួយអ្នក និងតែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់យើងគឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច ហើយយើងនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?

ទន្ទឹមគ្នានេះផងដែរ បើសង្កេតឃើញលើផេគហ្វ៊េសប៊ុក OPPO ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី15 តុលា 2022 OPPO មានការចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ

បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿងដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី 1 និងទី 2 ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់ ។ ចំពោះកាដូរួមមាន៖ 1. តុក្កតាមាស Ollie (Limited Edition) ចំនួន 3 | 2. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន​ 3 | 3. កាតាបស្ពាយ ចំនួន 10 | 4. ជញ្ជីងវៃឆ្លាត ​ ចំនួន 10។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេគផ្លូវការរបស់ OPPO ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post