header ads

Sponsor

សិល្បៈ

តាគល់

ទោះមមាញឹកនៅក្នុងការងារសិល្បៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងមុខរបរក្តី តែតារាសម្តែង លី ម៉ារីណា មិនភ្លេចនឹង បំពេញតួនាទីជាអ្នកម្តាយដ៏ល្អឡើយ ។ យ៉ាងណាមិញតារាសម្តែងរូបស្រស់ម្នាក់នេះបាន ចំណាយទឹកប្រាក់ជាច្រើនសម្រាប់ធ្វើខួបកំណើតកូនប្រុសយ៉ាងអធិកអធមកាលពីថ្ងៃទី ២៩ យប់មិញនេះ។

ជារៀងរាល់ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លី ម៉ារីណា តែងរៀបចំពិធីខួបកំណើតឱ្យកូនប្រុសជាទីស្រឡាញ់មិនដែល ខានឡើយគ្រាន់តែឆ្នាំមុនៗមានវត្តមានស្វាមីលោក សាត ចាន់ថន ប៉ុន្តែសម្រាប់ឆ្នាំនេះបើ​ទោះបែកគ្នាជាមួយស្វាមី តែ លី ម៉ារីណា នៅតែសម្រេចរៀបចំពិធីខួបកំណើតឱ្យកូនប្រុស តែមួយគម្រប់អាយុ ៨ឆ្នាំយ៉ាងអធិកអធមនៅភោជនីយដ្ឋានវីហ្រេ្វនបឹងត្របែកដោយមានការ ចូលរួមពីសំណាក់តារាស្រីប្រុសជាច្រើនដួង។

ដ្បិតរៀបចំ កម្មវិធីជារៀងរាល់ឆ្នាំក្តី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែគេសម្គាល់ឃើញមានអ្នកសិល្បៈជាច្រើនចូលរួមរហូត​ខ្វះតុថែមទៀត។តាមការលើកឡើងពីសំណាក់តារាសម្តែងមាឌធំដំបងរូបនេះបានឱ្យដឹងថាសម្រាប់ឆ្នាំនេះអ្នកនាងរៀបចំកម្មវិធីខួបកំណើតឱ្យកូនប្រុសធំជាងរាល់ឆ្នាំដោយសារមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងសិល្បៈប្រមាណជាង ២០តុ ឯណោះ ។

ក្នុងនាមជាម្ចាស់កម្មវិធី លី ម៉ារីណា បានតែងខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតរ៉ូបពណ៌បៃតងដែលកាន់តែរំលេចសម្រស់ របស់អ្នកនាងឱ្យលេចធ្លោថែមទៀត ។ មានការលាន់មាត់សរសើរពីសម្រស់របស់ លី ម៉ារីណា ពីសំណាក់មិត្តភក្តិដែលចួលរួមស្ទើរគ្រប់គ្នា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

គួរបញ្ជាក់ថាកាលពីប៉ុន្មានខែមុននេះមិនត្រឹមប្រកាសផ្តាច់ទំនាក់ទំនងជាមួយស្វាមីប៉ុណ្ណោះទេ លី ម៉ារីណា ថែមទាំងអះអាងថាស្វាមីរបស់អ្នកនាងបានលួចយកគ្រឿងអលង្ការដែលជាទ្រព្យ សម្បត្តិផ្ទាល់ខ្លួនរបស់អ្នកនាងដែលខំរកជាយូរមកហើយ ។ ការប្រកាសជាចំហរបស់ លី ម៉ារីណា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលស្របអតីតស្វាមីលោក សាត ចាន់ថន ច្រានចោលថាមិនមែនជារឿងពិតទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post