header ads

Sponsor

តើអ្នកនៅចងចាំអំពីស្នេហ៍ដំបូងដែរទេ? គ្រប់បទពិសោធន៍នៃទំនាក់ទំនង​ សុទ្ធតែផ្តល់នូវនិយមន័យមួយ និងការចងចាំដ៏ល្អមួយសម្រាប់ជីវិត មិនខ្វល់ថាលទ្ធផលចុងក្រោយទៅជាយ៉ាងណា ហោចណាស់យើងក៏ធ្លាប់ស្រឡាញ់គ្នា ឬយើងធ្លាប់ជាមនុស្សដែលគេស្រឡាញ់ខ្លាំងកាលពីមុន ដូចនេះគួរតែរីករាយហើយទទួលយកវា។ តោះកុំឲ្យខាតពេលមកអានរឿងខ្លី «ស្នេហ៍ដំបូងរបស់ខ្ញុំ» ដែលដកស្រង់ចេញពីសាច់រឿងពិតរបស់ហ្វេន OPPO Reno។

«ខ្ញុំនិងគូស្នេហ៍គឺផ្តើមចេញពីមិត្តល្អនឹងគ្នា ពួកយើងតែងតែទៅរៀន និងត្រឡប់ទៅផ្ទះវិញជាមួយគ្នា យូរៗទៅខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍ចូលចិត្ត និងស្រលាញ់នាងលើសពីមិត្តភក្តិ។ ដោយមិនចង់អូសបន្លាយពេលវេលាយូរ ថ្ងៃមួយខ្ញុំចង់សារភាពស្នេហ៍ទៅកាន់នាង ដូច្នេះពួកយើងក៏ដើរទៅផ្ទះជាមួយគ្នាដូចសព្វដង ខ្ញុំក៏បានប្រាប់នាងថា រាល់ពេលដែលនៅក្បែរនាងបេះដូងខ្ញុំលោតខុសចង្វាក់ធម្មតា ហើយខ្ញុំក៏បន្តសួរថា តើនាងអាចធ្វើជាសង្សាររបស់ខ្ញុំបានដែរឬទេ? ភ្លាមៗនោះនាងក៏បានឆ្លើយយល់ព្រម ហើយនាងលួចញញឹមទាំងអៀន រួចនិយាយថា នាងក៏ចូលចិត្តខ្ញុំដូចគ្នា។ គ្រាន់តែឮហើយខ្ញុំសប្បាយចិត្តខ្លាំងស្ទើរហោះ ព្រោះមនុស្សស្រីដែលខ្ញុំស្រលាញ់គេក៏ស្រលាញ់ខ្ញុំវិញដែរ។

ចាប់ពីថ្ងៃនេះតទៅ ពួកយើងក៏ចាប់ផ្តើមនៅក្បែរគ្នារាល់ថ្ងៃសឹងគ្រប់ពេល ហើយរៀងរាល់ព្រឹកខ្ញុំទម្លាប់ផ្ញើសារទៅនាងជាមួយនឹងពាក្យ Good Morning ហើយពួកយើងក៏ចេញទៅញុំាអាហារពេលព្រឹកជាមួយគ្នាមុនពេលទៅសាលារៀន ទោះបីជាយើងជួបគ្នារាល់ថ្ងៃក៏ពិតមែន ប៉ុន្តែពេលត្រឡប់ទៅផ្ទះពួកយើងនៅ Call រកគ្នានិងលេង Chat ជាមួយគ្នាធ្វើឲ្យទំនាក់ទំនងយើងទាំងពីរកាន់តែមានភាពស្និទ្ធស្នាល និងផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ ហើយមានពេលខ្លះយើងក៏បានពិភាក្សាគ្នាអំពីអនាគតទៅថ្ងៃខាងមុខនៅពេលដែលយើងរៀនចប់និងមានការងារធ្វើរៀងៗខ្លួន។​

ពេលវេលាក៏កាន់តែដើរទៅមុខរយៈពេល 3 ឆ្នាំក្រោយមកពួកយើងហាក់មមាញឹកជាមួយការងារគ្មានពេលវេលាដូចមុន ហើយទំនាក់ទំនងរបស់យើងក៏សាបម្តងបន្តិចៗអារម្មណ៍ល្អៗចំពោះគ្នាដូចពីមុនក៏លែងមាន។ រហូតដល់ថ្ងៃមួយម្តាយរបស់នាងណែនាំនិងផ្សំផ្គុំនាងទៅជួបនឹងបុរសផ្សេង ហើយនាងក៏បានយល់ព្រមរៀបការជាមួយនឹងគេម្នាក់នោះដោយមិនស្ទាក់ស្ទើរអ្វីសោះឡើយ។ នៅពេលដែលខ្ញុំបានឮដំណឹងមួយនេះហើយ ខ្ញុំពិតជាយំសោកបោកខ្លួន ពិបាកចិត្តខ្លាំងណាស់ ព្រោះអារម្មណ៍ខ្ញុំ បេះដូងខ្ញុំនៅស្រលាញ់នាងខ្លាំងណាស់​​​ តែបែរជានាងត្រូវទៅរៀបការជាមួយនឹងអ្នកផ្សេងទៅវិញ ប៉ុន្តែខ្ញុំមិនខឹងនាងទេ ខ្ញុំមិនអន់ចិត្តនាងទេ ខ្ញុំគិតថានេះជារឿងត្រឹមត្រូវ ដែលនាងសម្រេចចិត្តបែបនេះព្រោះប្រហែលជានាងមានហេតុផលរបស់នាង។

មិនយូរប៉ុន្មានថ្ងៃពិសេសរបស់នាងក៏ឈានចូលមកដល់ ជាថ្ងៃដែលខ្ញុំឈឺចិត្ត និងចងចាំគ្មានថ្ងៃបំភ្លេចបានឡើយនៅក្នុងជីវិតមួយនេះ  ប្រៀបដូចជាថ្ងៃដែលខ្ញុំបាត់បេះដូងអស់មួយចំហៀង។ នេះគឺជាស្នេហ៍ដំបូងរបស់ខ្ញុំ ទោះបីជាឥឡូវខ្ញុំមិនមែនជាសង្សារ មិនមានឋានៈអ្វីនៅក្នុងបេះដូងរបស់នាងទៀតក៏ដោយ តែយ៉ាងណាក៏ពួកយើងធ្លាប់ស្រលាញ់គ្នាដែរ ដូច្នេះខ្ញុំមានតែជូនពរឲ្យនាងមានសុភមង្គល និងចាប់ដៃគ្នាជាមួយស្វាមីរបស់នាងដល់ចាស់កោងខ្នង។»

ចង់ដឹងថាកម្មវិធី «OPPO Reno SUPERFANS Festival» មានអ្វីពិសេសដល់អ្នកគាំទ្រ? កុំភ្លេចរង់ចាំតាមដានលើផេគហ្វ៊េសប៊ុក OPPO ទាំងអស់គ្នា។ សូមរំឮកថា នេះជាឆ្នាំទី6 ហើយដែល OPPO នៅជាមួយអ្នក និងតែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់យើងគឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច ហើយយើងនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?

ទន្ទឹមគ្នានេះផងដែរ បើសង្កេតឃើញលើផេគហ្វ៊េសប៊ុក OPPO ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី15 តុលា 2022 OPPO មានការចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ

បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿងដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី 1 និងទី 2 ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់ ។ ចំពោះកាដូរួមមាន៖ 1. តុក្កតាមាស Ollie (Limited Edition) ចំនួន 3 | 2. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន​ 3 | 3. កាតាបស្ពាយ ចំនួន 10 | 4. ជញ្ជីងវៃឆ្លាត ​ ចំនួន 10។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេគផ្លូវការរបស់ OPPO ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post