
សង្គម
ថ្មីៗនេះតារាចម្រៀងរ៉េបកំពុងមានប្រជាប្រិយភាពលោក ជី ដេវីត បានចេញមុខបកស្រាយខ្លះៗក្រោយត្រូវមហាជនរិះគន់ថាបទថ្មីរបស់លោកដែលមានចំណងជើងថា« Once Upon The Time»ចម្លងពីគេហើយថែមទាំងឌឺដងឱ្យកំពូលតារាចម្រៀងរ៉េបលំដាប់ប្រទេសលោក វណ្ណដា ថែមទៀត ។
ប៉ុន្មានថ្ងៃមុននេះតារាចម្រៀងល្បីលោក ជី ដេវីត ដែលនិយមលេងស្ទីលតែងខ្លួនដូចតារា ចម្រៀងដ៏ល្បីលោក G Dragon បានចេញបទចម្រៀងថ្មីមួយដែលមានចំណងជើងថា«Once Upon The Time»។ អ្វីដែលកត់សម្គាល់អ្នកគាំទ្រដែលនិយម ចូលចិត្តស្តាប់បទចម្រៀង រ៉េប បានលើកឡើងថាបទចម្រៀងរបស់លោក ជី ដេវីត បានចម្លងបទភ្លេងទាំងស្រុងពីបទចម្រៀង «Captain Amerrica» របស់តារាចម្រៀងល្បីលោក Cal Scruby ដែលបានចេញកាលពីអំឡុងខែមេសាកន្លងមក ។
មួយវិញទៀតតារាចម្រៀងរ៉េប ជី ដេវីត បានភ្ជាប់សារដែលមានអត្ថន័យថា«Catch me if you ខឹង»ដែលគេសង្ស័យថាលោកកំពុងផ្លែផ្កាឱ្យតារាចម្រៀងរ៉េបដ៏ល្បីដែលកំពុងមានទីផ្សារក្រៅប្រទេសលោក វណ្ណដា នឹងជាម្ចាស់បទចម្រៀង «Catch me if you can »ដែល បានចេញកាលពីអំឡុងខែសីហា ឆ្នាំ ២០២១ ។ មិនតែប៉ុណ្ណោះក៏មានអ្នកលេងបណ្តាញសង្គមខ្លះ បានលើកឡើងចំៗថាសូម្បីតែស្ទីលនៃការថតរូបក៏លោក ជី ដេវីត ក៏ចម្លងស្ទីលរបស់លោក វ៉ណ្ណដា ដែរ
ក្រោយមានការវែកញែកក៏ដូចជាការរិះគន់មួយចំនួនពីសំណាក់អ្នកនិយមស្តាប់បទចម្រៀង រ៉េបលោក ជី ដេវីត បានចេញមុខបកស្រាយតាមរយៈការឡាយវីដេអូនៅក្នុងអ៊ិនស្តារក្រាម របស់លោកថាលោកមិនបានដឹងថាមានបទចម្រៀង«Captain Amerrica»ដូចគ្នាទៅនឹងបទចម្រៀង របស់លោក«Once Upon The Time» ទេ បើបានដឹងលោកនឹងធ្វើការកែតម្រូវហើយ ។ដោយ ឡែកពាក្យដែលលោកប្រើប្រាស់នៅក្នុងបទចម្រៀងដែលស្រដៀងគ្នាទៅនឹងបទ របស់តារាផ្សេងទៀតនោះលោកគិតថាមិនមានអ្វីទាស់ខុសទេហើយក៏មិនខ្វះទេបទចម្រៀងដែលមានចំណងជើងដូចគ្នាឬស្រដៀងគ្នានោះ។
ទាក់ទងជាមួយនឹងរូបភាពដែលតារាចម្រៀងនិយមលេងសម្ភារៈទំនើបៗលោក ជី ដេវីត បានបង្ហោះកាលពីពេលថ្មីៗនេះនៅ Dragon Town ដែលជាទីកន្លែងដែលតារាចម្រៀង លោក វណ្ណដា ធ្លាប់ថតបទចម្រៀងល្បីរបស់ខ្លួនដែលមានចំណងជើងថា «Run The Town » រួមជាមួយលោក F Hero ថាលោកបានដឹងជាមុន ថាពេលដែលបង្ហោះរូបភាពទាំងនេះនឹងមានការវែកញែកពីសំណាក់អ្នកលេងបណ្តាញសង្គមតែលោកមិនចាប់អារម្មណ៍ឬគិតវែងឆ្ងាយនោះទេសំខាន់លោកថតរូបទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះ ។ ជាចុងក្រោយលោក ជី ដេវីត បានសុំឱ្យ អ្នកគាំទ្ររបស់ខ្លួនគិតអ្វីដែលងាយៗនឹងបន្តធ្វើអ្វីដែលល្អបន្ថែមទៀត ។
គួរបញ្ជាក់ថាក្នុងចំណោមតារាចម្រៀងរ៉េបប្រចាំប្រទេសកម្ពុជាទាំងលោក ជី ដេវីត និងលោក វណ្ណដា ត្រូវបានគេចាត់ទុកជាតារាចម្រៀងរ៉េបដែលឈ្មោះបោះសំឡេងនឹងមានទីផ្សារការងារខ្ពស់គ្រាន់តារាចម្រៀង វណ្ណដា មានសន្ទុះខ្លាំងដោយសារលោកមានទីផ្សារនៅប្រទេសជិតខាងហើយតម្លៃខ្លួនក៏ខ្ពស់កប់តែម្តង៕









