សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ ៖ យុទ្ធនាការបោសសម្អាតឃ្លាំងរំសេវ រយៈពេល៥ថ្ងៃ លោកឃ្លាំងហួត អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា លទ្ធផលបានដកហូតម៉ូតូជាង១ពាន់គ្រឿង មានទាំងរថយន្ត និងកង់បីផងដែរ។ លោក ឃ្លាំងហួតបានបញ្ជាក់ឱ្យដឹងថា៖
«ដោយទទួលបានបទបញ្ជារដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខ្ញុំបាទ ឃ្លាំង ហួត ដោយមានការចូលរួមពី ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក លោកព្រះរាជអាជ្ញារង លោកក្រឡាបញ្ជី លោកអធិការ លោកមេបញ្ជាការ លោកប្រធានមន្ទីរហិរញ្ញវត្ថុ លោកប្រធានមន្ទីរពានិជ្ជកម្ម ប្រធានសាខាពន្ធដាខណ្ឌទួលគោក និងអាជ្ញាធរ សង្កាត់ ភូមិ បានបេីយុទ្ធនាការ បោសសម្អាត ឃ្លាំងរំសេវ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រយៈពេល៥ថ្ងៃ [19.09.22-23.09.22]
ជាលទ្ធផល ដកហូតបាន ម៉ូតូ ចំនួន 1113គ្រឿង រថយន្ត ចំនួន 14គ្រឿង Passapp ចំនួន 12គ្រឿង កង់បី ចំនួន 9គ្រឿង ប្រគល់ម៉ូតូជូនជនរងគ្រោះវិញចំនួន 10គ្រឿង។
សូមបញ្ជាក់ យុទ្ធការនេះនឹងបន្តក្រោយភ្ជុំបិណ្ឌទៀត បងប្អូនដែលមិនទាន់រករបស់ដែលខ្លួនបានបាត់ក្នុងយុទ្ធនាការណ៍មុនភ្ជុំនេះ កុំទាន់អស់សង្ឃឹម សូមព្យាយាមបន្ថែមទៀត។
ខ្ញុំសូមអំពាវនាវដល់អ្នករកសុីខុសច្បាប់ទាំងឡាយ សូមកែខ្លួនត្រលប់មករកសុីទទួលទានដោយសុចរិតវិញ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រដល់ប្រតិបត្តិការណ៍នេះ និងសហការណ៍ផ្ដល់ព័ត៌មានដល់យេីងខ្ញុំ។»