
សិល្បៈ
មានឈ្មោះជា Single Mom ពិតមែន តែបេនីយ៉ាំង ត្រូវបានគេមើលឃើញថាជាអ្នកម្តាយ ដែលមានភាពរឹងមាំជាមួយនឹងការរស់នៅយ៉ាងមានក្តីសុខក្នុងជីវភាពឡូយឆាយជាខ្លាំង។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះអតីតតារាសិ-ចស៊ីរូបនេះដាច់ចិត្តទ-ម្លាយពីមុខមាត់របស់បុរសម្នាក់ ដែលនៅក្បែររាល់ពេលនាងមានប-ញ្ហាអស់រយៈពេល៨ឆ្នាំ តែនាងបែរជាមិនបានរើសយកបុរសម្នាក់នោះជាគូអនាគត។
ជាមួយនឹងរូបភាពជាច្រើនសន្លឹកជាមួយបុរសម្នាក់ដែលមិនមែនជាអតីតគូស្នេហ៍ដែលធ្លាប់បង្ហាញកន្លងមក បេនី យ៉ាំង បានរៀបរាប់ថា «ពេលបានជួបមនុស្សល្អបែរជាខ្ញុំមានអារម្មណ៍ថាខ្ញុំមិនល្អគ្រប់គ្រាន់ពេលដែលខ្ញុំបានធ្វើល្អសឹងតែគ្រប់យ៉ាង បែរជាខ្ញុំជួបមនុស្សមិនល្អទៅវិញចោលគ្រាប់ពេជ្ររើសដុំថ្ម អរគុណដែលតែងតែមើលខ្ញុំពីចម្ងាយពេលខ្ញុំសប្បាយចិត្ត អរគុណដែលនៅក្បែរខ្ញុំពេលខ្ញុំមានបញ្ហា ។ 8 years memories»។
ពាក់ព័ន្ធនឹងការលើកឡើង របស់ បេនី យ៉ាំង បានធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍នឹងមានការបញ្ចេញមតិរៀងខ្លួន ។ មានការលើកឡើងថា«បើរើសខុសរើសម្តងទៀតទាល់តែត្រូវបង » «ពិតជាមិនងាយមានមនុស្សប្រុសបែបនេះទេ បងសំណាងណាស់មើលទៅបងទាំងពីរក៏ស័ក្តិសមគ្នាដែរ » ជាដើម ។
ទោះបីជាយ៉ាងនេះក្តី បេនី យ៉ាំង មិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ពីទំនាក់ទំនងរវាងនាង និង បុរសម្នាក់នោះក្នុងពេលបច្ចុប្បន្នឡើយ ។ គេចាំបានថាប្រមាណជាងមួយឆ្នាំមុន បេនី យ៉ាំង តែងបង្ហាញរូបភាពដ៏ផ្អែមល្ហែមជាមួយគូស្នេហ៍ព្រមទាំងបានរួមរស់ជាមួយគ្នាដូចប្តី ប្រពន្ធ តែគួរឱ្យស្តាយក្រោយមានផ្ទៃពោះ បេនី យ៉ាំង ក៏បានប្រកាសខ្លួនជា Single Mom ស្របពេលមានការលេចធ្លាយព័ត៌មានថានាងនិងគូស្នេហ៍បានចែកផ្លូវគ្នាហើយ ។
បេនី យ៉ាំង គឺជាអតីតអ្នកសិល្បៈម្នាក់ដែលមានជីវិតរស់នៅហ៊ឺហាដូចសេដ្ឋនី ។ យ៉ាងណាមិញថ្មីៗអតីតតារាសិ-ចស៊ីរូបនេះបានប្រកាសលក់ផ្ទះវីឡារបស់ខ្លួនដែលមានតម្លៃដល់ទៅ ១លានដុល្លារទៀតផង ៕














