
សង្គម
សម្រាប់ឆ្នាំនេះខុសពីបណ្តារឆ្នាំមុនៗដោយតារាកំប្លែងភេទទីបី ស្រីពៅ មុខឈើ បានរៀបចំ ពិធីខួបកំណើតយ៉ាងអធិកអធមដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈ ជាច្រើន ។ អ្វីដែលចាប់អារម្មណ៍ក្នុងនាមជាម្ចាស់កម្មវិធី ស្រីពៅ មុខឈើ បានសម្ញែងខ្សែក ពេជ្រយ៉ាងចែងចាំងទៅតាមម៉ូដសម្លៀកបំពាក់ឃើញហើយពិតជាបើកភ្នែកធំៗគ្រប់គ្នា ។
ប៉ុន្មានឆ្នាំចុងក្រោយ ស្រីពៅ មុខឈើ បានផ្តាច់ខ្លួនពីអាជីពជាតារាកំប្លែងទាំងស្រុង តែយ៉ាងណានាងនៅតែលេចមុខនៅក្នុងសកម្មភាពមនុស្សធម៌ក៏ដូចជាកម្មវិធីនានារបស់មិត្ត ភក្តិមិនដែលខកខាន។ មិនតែប៉ុណ្ណោះចុងក្រោយនេះ ស្រីពៅ មុខឈើ តែងបង្ហាញសកម្មភាព ជាមួយបុគ្គលល្បីៗជាអ្នកមានមុខមាត់នៅក្នុងសង្គមទៀតផង ។
បើប្រៀបធៀបប៉ុន្មានឆ្នាំមុន និងបច្ចុប្បន្នគេសង្កេតឃើញថាមានការប្រែប្រួលទាំងស្រុងពោល ស្រីពៅ មុខឈើ កាន់តែហាយសូរ ហើយរូបសម្រស់នឹងការតែងខ្លួនក៏ប្រែប្លែកស្ទើរទៀតផង ។ យ៉ាងណាមិញមួយ រយៈមុន ស្រីពៅ មុខឈើ ទើបត្រឡប់មកពីលំហែជាលក្ខណៈឯកជននៅប្រទេសបារាំងផងដែរ។
អ្វីដែលចាប់អារម្មណ៍សម្រាប់ឆ្នាំនេះក៏មិនខុសពីបណ្តារឆ្នាំមុន ស្រីពៅ មុខឈើ បានរៀបចំពិធីខួបកំណើតយ៉ាងអធិកអធមកាលពីថ្ងៃទី៣០យប់មិញនេះដោយមានការចូលរួមពីសំណាក់មិត្តភក្តិទាំងក្នុងនិងក្រៅសិល្បៈ ជាច្រើនដែលមានដូចជា លោក ឌួង ឆាយ អតីតតារាកំប្លែង នាយឃ្លោក លោក អ៊ឹម ជីវ៉ា តារាសម្តែងសាច់ខ្ចី លី ម៉ារីណា ហង្ស ម៉ារិនី និង តារាកំប្លែង ស្រីលាភ ជាដើម ។
ក្នុងនាមជាម្ចាស់កម្មវិធី ស្រីពៅ មុខឈើ បានតែងខ្លួនយ៉ាងទាក់ទាញ ជាមួយនឹងរ៉ូបយ៉ាងស្រស់ស្អាតដល់ទៅពីរឈុត តែអ្វីដែលធ្វើឱ្យអ្នកចូលរួមលាន់មាត់នោះគឺ ស្រីពៅ មុខឈើ បានរំលេចនូវខ្សែកពេជ្រធំសម្បើមទៅតាមម៉ូដរ៉ូបដែលនាងស្លៀកដែលកាន់តែធ្វើឱ្យសម្រស់របស់នាងលេចធ្លោថែមមួយកម្រិតទៀត ។ក្រៅពីការជូនពរដល់ ស្រីពៅ មុខឈើ នៅក្នុងថ្ងៃពិសេសនេះក៏មានការលាន់មាត់សរសើរពីសម្រស់ដ៏ផូរផង់របស់ ស្រីពៅ មុខឈើ ពីសំណាក់អ្នកចូលរួមនៅក្នុងកម្មវិធីគ្រប់ៗគ្នា ៕

















