header ads

Sponsor

សិល្បៈ

តាគល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គិតមកទល់សព្វថ្ងៃនេះច្រើនឆ្នាំហើយដែលតារាសម្តែង ឆៃ លីដាឡែន មិនខ្វល់ខ្វាយក្នុងការ ស្វែងរកដៃគូថ្មីស្អំបេះដូង ខណៈថ្មីៗនេះនាងថែមទាំងបានដាក់ងារខ្លួនថាជាមេម៉ាយ Grade A ទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេចាំបា​នថាតារាសម្តែងសិចស៊ី ឆៃ លីដាឡែន បានចែកផ្លូវជាមួយស្វាមីក្មេងក្រោយពីបានរួម រស់ជាមួយគ្នាជាច្រើនឆ្នាំ តែអ្វីដែលគួរឱ្យអាណិតនោះ ឆៃ​ លីដាឡែន មិនទទួលបានកូនប្រុស មកមើលថែទាំទេ ដែលនាងបានប្រាប់ថាចាប់តាំងពីបែកគ្នាមកដល់ពេលនេះមិនដែលបាន​ជួបឬនិយាយជាមួយកូនប្រុសឡើយ ។

ទោះជាមានអារម្មណ៍ថាឈឺចាប់ក្តី ប៉ុន្តែ ឆៃ លីដាឡែន នៅតែបង្ហាញភាពស្រស់ស្រាយនឹងបន្តការងារសិល្បៈនឹងរកស៊ីជាធម្មតា។ បើ​ក្រ​ឡេកមើលសម្រស់នឹងការលេងខ្លួនរបស់នាងក៏ទាក់ទាញមិនចាញ់ក្រមុំៗប៉ុន្មានដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញថ្មីៗនេះ ឆៃ លីដាឡែន បានបង្ហាញរូបភាពជាច្រើនសន្លឹកជាមួយនឹងការបង្អួត រាងយ៉ាងសិចស៊ីឃើញហើយពិតជាគួរឱ្យក្នាញ់ជាខ្លាំង ។ អ្វីដែលគួរឱ្យកត់សម្គាល់ ឆៃ លី​ដាឡែន ក៏បានដាក់ងារខ្លួនថាជាមេម៉ាយ Grade A ដែលមិនមានផ្ទះដីធ្លីពោលយប់កន្លែង​ណាសម្រាកកន្លែងនោះ ។ ទាំងនេះគ្រាន់តែជាការត្អូញត្អែរលេងៗ តែប៉ុណ្ណោះតាមពិតអ្នក មេម៉ា​យចាយរាងរូបនេះត្រូវបានគេដឹងថាជាថៅកែស្រីនៃហាងអយស្ទ័រហោស៍ផងដែរ ។

គួររំឮកថាជាច្រើនឆ្នាំមុន ឆៃ លីដាឡែន ត្រូវបានគេចាត់ទុកជាសិល្បការិនីម្នាក់ដែលនិយម លេងស្ទីលតែងខ្លួនកាចៗមិនធម្មតាដែរ ប៉ុន្តែមានស្វាមីតារាចម្រៀងដែលមានប្រភពមកពីខេត្ត បាត់ដំបងរូបនេះបានផ្លាស់ប្តូរស្ទីលតែងខ្លួនបែបសុភាពវិញម្តង ប៉ុន្តែក្រោយស្ពាយងារជាអ្នក មេម៉ាយ ឆៃ លីដាឡែន  ហាក់ដើរតាមគន្លងចាស់ដោយពេលខ្លះនាងបានបង្អួតរាងយ៉ាង សិចស៊ីឃើញហើយពិតជាទាក់ទាញតែម្តង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post