សង្គម
អាម៉ាប៉ាប៉ាញ៉ូសវីដេអូមួយដែលកំពុងមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយស្ត្រីម្នាក់បានចោទប្រកាន់សមត្ថកិច្ចថា ឃា.ត់រថយន្តរបស់ខ្លួន ទាំងដែលមិនខុសអ្វីនោះ បង្កឱ្យមានការរិះ.គន់ទៅលើមន្ត្រីអនុវត្តច្បា.ប់យ៉ាងខ្លាំង។ តែក្រោយពីមានរឿងនេះកើតឡើង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសេចក្តីបកស្រាយបកបំភ្លឺហើយ។
យោងតាមការចុះផ្សាយរបស់ទំព័រហ្វេបុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងស្រ្តីម្នាក់ដែលបានជិះឡាន និងពុំបានពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ ត្រូវបានសមត្ថកិច្ចហៅធ្វើការណែនាំអប់រំ បែរជាចោ.ទប្រកាន់ និងប្រេីពាក្យសម្តីមិនសមរម្យមកលេីសមត្ថកិច្ចទៅវិញ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមធ្វើការគូសបញ្ជាក់ថា នៅវេលាម៉ោងប្រហែល ៩:០០នាទីព្រឹក ថ្ងៃទី១ខែតុលាឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការឃាត់.រថយន្តម៉ាកvigo២បាំងកន្លះពណ៍ខ្មៅផ្លាកលេខ2P-5250ភ្នំពេញ ដើម្បីធ្វើការអប់រំឱ្យពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវព្រោះប្រពន្ធគាត់ពាក់ខ្សែក្រវាត់មិនបានត្រឹមត្រូវ ទើបសមត្ថកិច្ចបានព្យាយាមបញ្ឈប់រថយន្ត ដេីម្បីធ្វើការណែនាំអប់រំ ប៉ុន្តែបែរជា ចោ.ទប្រកាន់សមត្ថកិច្ចខុសពីការពិតទៅវិញ ។
សូមចូលរួមគោរពច្បា.ប់ឲ្យបានគ្រប់ៗគ្នា ដេីម្បីកាត់បន្ថយការគ្រោះ.ថ្នា.ក់ចរា.ចរណ៍ ដែលបង្កឲ្យស្លា.ប់ រ.បួ.ស និងខូ.ចខាតទ្រព្យសម្បត្តិជាច្រេីនជារៀងរាល់ថ្ងៃ៕