header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនមានអ្វីប្លែកទេជារៀងរាល់ឆ្នាំពិធីការិនីរូបរាងស្រឡូនស្អាត ជីមមី តែងរៀបចំពីធីខួបកំ ណើតជាលក្ខណៈសាមញ្ញដោយមានការចូលរួមពិសំណាក់ក្រុមគ្រួសារនិងគូស្នេហ៍តែប៉ុណ្ណោះ ។ សម្រាប់ឆ្នាំនេះមិនខុសប្លែកពីឆ្នាំមុនៗដែរ តែ​ អ្វីដែលធ្វើឱ្យហ្វេន ហ្វេន មានការ​ចាប់​អារម្ម​ណ៍នោះគឺ ជីមមី ទទួលកាដូចិញ្ជៀនពេជ្រពីសំណាក់លោក ជីមមី ដែលធ្វើឱ្យ​មាន​ការ​សង្ស័​យថាគូស្នេហ៍មួយគូនេះអាចនឹងមានដំណឹងល្អនៅក្នុងពេលឆាប់ៗ។

ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍របស់ពិធីការិនីរូបស្រស់ ជីមមី និងគូស្នេហ៍កាន់តែស៊ីជ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្រៅមិនខុសពីប្តីប្រពន្ធឡើយ ។យ៉ាងណាមិញថ្មីៗនេះ ជីមមី និងគូស្នេហ៍ទើបនឹងត្រឡប់មក ពីដើរកម្សាន្តជាលក្ខណៈឯកជននៅសហរដ្ឋអាមេរិក ។ បើតាមវីដេអូរបស់ស្រីស្អាត ជីមមី គេ​ស​ម្គាល់ឃើញថាទំនាក់ទំនងរបស់កញ្ញា ជាមួយក្រុមគ្រួសាររបស់លោក ជីមមី ឃើញថា​មាន​ភាពស្និទ្ធស្នាលដូចគ្រួសារតែមួយ។ កន្លងមកមានការសរសើរថាគូស្នេហ៍មួយគូនេះស័ក្តិ​សម​គ្នាទាំងព្រមមិនថាសម្រស់ អាយុ និងសមត្ថភាពដែលសូម្បីតែឈ្មោះរបស់ពួកគេក៏ដូចគ្នា​ទៀត​ផង ។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រសង្ស័យនោះខួបកំណើតគម្រប់អាយុ ២៨ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់ពីធីការិនី ជីមមី កាលពីថ្ងៃទី ៣០កន្លងទៅនេះកញ្ញាទទួលបានចិញ្ជៀនពេជ្រយ៉ាងស្រស់ស្អាតរួមជាមួយនឹង​នំខួបកំណើតពីសំណាក់គូស្នេហ៍។

ក្រៅពីការជូនពរនៅក្នុងថ្ងៃខួបកំណើត​របស់ ជីមមី ក៏មាន​ការលើកឡើងពីសំណាក់មហាជនជាអ្នកគាំទ្រថាចិញ្ជៀនដ៏ស្រស់ស្អាតមួយវង់នេះ​សង្ស័យ ជា​ចិញ្ជៀនសុំរៀបការច្រើនជាងព្រោះថាអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាក៏ច្រើនឆ្នាំ​ហើយដែរ ប៉ុន្តែយ៉ាងណាមិនទាន់មានការបកស្រាយពី ជីមមី ឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រីស្អាតរូប​នេះបានត្រឹមភ្ជាប់សំណេរខ្លីថា«អរគុណបងសម្លាញ់សម្រាប់ខួបកំណើតមួយនេះ»។

មិនខុសពីតារាដទៃឡើយមិនត្រឹមជាអ្នកសិល្បៈប៉ុណ្ណោះទេ ជីមមី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងគូស្នេហ៍ក៏មានអាជីពអន​ឡាញបន្ថែមដែលសព្វថ្ងៃឃើញថាកំពុងដំណើរការយ៉ាងរលូនផងដែរ ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post