header ads

Sponsor

សិល្បៈ

តាគល់

ពេលនេះដែរតារាចម្រៀងសំឡេងស្អកលោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខេម បានដឹកដៃគូស្នេហ៍អ្នកនាង ស្រីកា ទៅ​ សហរដ្ឋអាមេរិកដែលពេលនេះអ្នកទាំងពីរក៏បានទៅដល់ទីនោះដោយសុវត្ថិភាពផងដែរ ។

គ្រាន់តែជំងឺកូវីដ ស្ងប់ភ្លាមតារាចម្រៀង ខេម ក៏ចាប់ផ្តើមមានយីអ៊ុនក្នុងការចេញទៅច្រៀងនៅ ក្រៅប្រទេសជាបន្តបន្ទាប់ ដែលថ្មីៗនេះលោកទើបត្រឡប់មកពីច្រៀងនៅប្រទេសកូរ៉េដែល ឃើញថាទទួលបានការគាំទ្រពីសំណាក់បងប្អូនខ្មែរដែលរស់នៅទីនោះជាខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

រំលងមិន ប៉ុន្មានលោក ខេម ក៏ត្រូវចេញមកសម្តែងនៅសហរដ្ឋអាមេរិកជាបន្ត បើទោះមិនមែនជា​លើក​ដំបូងក្នុងការមកសម្តែងនៅទីនេះក្តី តែតារាចម្រៀងសំឡេងស្អករូបនេះហាក់​បង្ហា​ញរីក​រាយ​ដោយ​លោកមានឱកាសបានរួមដំណើរជាមួយម្ចាស់ចិត្តផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

ក្រៅពីការច្រៀងជូនបងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកលោក ខេម ក៏មានឱកាសបាន ចំណាយពេលដើរកម្សាន្តជាមួយអនាគតភរិយាដែលកាន់តែធ្វើឱ្យចំណងស្នេហ៍របស់លោក ស្អិតរមួតថែមមួយកម្រិតទៀត ។ មិនទាន់មានការបញ្ជាក់ពីពេលវេលាពិតប្រាកដនៅក្នុងការ ត្រឡប់មកស្រុកខ្មែរនៅឡើយទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកត់សម្គាល់កាលពីអំឡុងចេញទៅសម្តែងនៅ ប្រទេសកូរ៉េតារាចម្រៀង ខេម ក៏ទទួ​ល​រងការរិះគន់ពីសំណាក់មហាជនក្រោយលោកបានធ្វើ​កាយវិការ​មិនសមរម្យដោយយកទឹក​ដែលទទួលទានរួចជះទៅលើមហាជនជាអ្នកទស្សនា តែយ៉ាងណាតារាចម្រៀងប្រចាំផលិត​កម្ម ហា្គឡាក់ស៊ីណាវ៉ាត្រា រូបនេះ បានចេញមុខសុំទោសចំពោះទង្វើឆ្គាំឆ្គង​ទាំងនេះ​រួចរាល់​ហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post