header ads

Sponsor

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការនគរបាលខេត្តកណ្តាល អនុវត្ដដីកាបង្គាប់ឲ្យនាំខ្លួន ឈ្មោះ ធែល ធីលែន ហៅឌី នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដោយយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក ប្លុង វិសាល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ក្រោមបទចោទប្រកាន់លួចលក់អចលនវត្ថុរបស់អ្នកដទៃ ដែលមិនមែនជារបស់ខ្លួន ស្ថិតនៅភូមិដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីកំឡុងឆ្នាំ២០១៦ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា ២៥៥ នៃច្បាប់ភូមិបាល។

ជនជាប់ចោទក្រោយចាប់ខ្លួន ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាលភ្លាមៗផងដែរ។

បើយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់លោក ប្លុង វិសាល ដែលបណ្តាញព័ត៌មាន ទទួលបានបានបញ្ជាក់ថា៖

ទី១៖ ភ្នាក់ងារនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនជាប់ចោទឈ្មោះ ធែល ធីលែន ភេទប្រុស អាយុ៣២ឆ្នាំ ទៅពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ ខេត្តកណ្តាល នៃក្រសួងមហាផ្ទៃ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

ទី២៖ ប្រធានពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ ខេត្តកណ្តាល នៃក្រសួងមហាផ្ទៃ ទទួល និងឃុំជននេះរហូតដល់មានបទបញ្ជាថ្មី សម្រេចផ្សេងពីនេះ។

ទី៣៖ គ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post