header ads

Sponsor

បន្ទាប់ពីបានឃើញពលរដ្ឋរិះគន់ផ្លូវខូចនៅក្រុងសៀមរាបតាមបណ្ដាញសង្គម ក៏ត្រូវបានអ្នកសារព័ត៌មានយកទៅសួរលោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាបថា តើខេត្តមានវិធានការយ៉ាងណា រឿងផ្លូវអំបែកនំគ្រុក ភូមិវត្តដំណាក់ ឃុំសាលាកំរើក ក្រុងសៀមរាប? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឆ្លើយតបបែបនេះ ស្រាប់តែទទួលបានការរិះគន់ព្រាតទៅលើការប្រើប្រាស់ពាក្យសម្ដី និងការលើកឡើងទោះមានអ្នកខ្លះបានលើកឡើងថា «ខេត្តគាត់ឆ្លើយបែបហ្និងត្រូវហើយ ព្រោះអំណាច និងកាងាររបស់គាត់ចាត់តាំង បើឃុំ ឬសង្កាត់ ជាមន្រ្តីអាណត្តិដែលបានអំណាចមកពីការគាំទ្រដោយសម្លេងឆ្នោតពីប្រជាពលរដ្ឋបោះឆ្នោតគាំទ្របក្ស ឯភូមិជាម្ចាស់ហិបឆ្នោតគាំទ្ររកសម្លេងឆ្នោតរក្សាកៅអីជូនឃុំ សង្កាត់ដើម្បីគាំទ្រព្រឹទ្ធសភា និង ជូនតំណាងរាស្រ្ត គាំទ្ររដ្ឋសភា ទើបបង្កើតរាជរដ្ឋាភិបាលបាន។

រាល់ផ្លូវលំ ផ្លូវនានា គឺស្ថិតនៅមូលដ្ឋាន មិនស្ថិតនៅសាលាខេត្តឡើយ ហើយលំបាកគឺលំបាកប្រជាពលរដ្ឋនៅតាមមូលដ្ឋានទេ មិនលំបាកសាលាខេត្តទេ ដូច្នេះហើយគាត់ឆ្លើយដាក់មូលដ្ឋានចិងព្រោះមន្រ្តីចាត់តាំងមិនមែនមន្រ្តីជាប់ឆ្នោតបម្រើរាស្រ្ត ខុសគ្នា គួរឱយសោកស្តាយណាស់ ដែលគណះប្រជាជនកម្ពុជាខំផ្ញើរសេចក្តីទុកចិត្តចាត់តាំងមនុស្សរបៀបនេះធ្វើការមើលខុសត្រវសុខទុក្ខរាស្រ្តបែរជាចំមនុស្សបែបហ្និង។»

ដោយឡែកសម្រាប់លោកជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងថា «អុញ! អរគុណឯកឧត្តម ដែលមានប្រសាសន៏យ៉ាងក្បោះក្បាយ សម្តេចក្រឡាហោម ថាអោយចៅហ្វាយខេត្តមួយនោះមិនខុសទេ ធ្វើចៅហ្វាយខេត្តអី មិនទាំងស្គាល់ភូមិ ឃុំ ដែលខ្លួនឯងគ្រប់គ្រងផងនឹង រឺ លោកឯងចងក្រវាត់ករសង្ងំតែក្នុងម៉ាសុីនត្រជាក់ទេ ។ ស្តាប់សម្តីលោកចៅហ្វាយខេត្តនិយាយមកចូលលក្ខណះនិងហើយទានប្រុស៕»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post