
សង្គម
គឹម លីហ្សា ត្រូវបានគេចាត់ទុកជាអ្នកជំនួញអនឡាញជោគជ័យម្នាក់ យ៉ាងណាមិញតែ រយៈពេលប៉ុន្មានឆ្នាំសោះនាងមានលទ្ធភាពបង្កើតជំនួញជាច្រើននៅក្នុងដៃដែលមានទាំងតាម អនឡាញ និងបង្កើតហាងថែមទៀត ។ អ្វីដែលចាប់អារម្មណ៍ គឹម លីហ្សា ក៏មានលទ្ធភាពទិញផ្ទះ វីឡាយ៉ាងស្កឹមស្កៃដែលបានសាងសង់រួចរាល់កាលពីពេលថ្មីៗនេះហើយបើមើលពីការតុបតែងលំអរវិញពិតជា ស្អាតគ្មានទាស់តែម្តង ។
ដ្បិត គឹម លីហ្សា តែងត្អូញត្អែរពីជីវិតប្តីប្រពន្ធនៅតាមបណ្តាញសង្គមក៏ពិតមែន ប៉ុន្តែធាតុ ពិតនាងនិងស្វាមីកំពុងរស់នៅយ៉ាងមានក្តីសុខក្នុងជីវភាពហាយសូរគួរសម ហើយថ្មីៗនេះផ្ទះវីឡា ដែលនាងបានទិញមួយរយៈមុនក៏បានសាងសង់រួចរាល់ហើយដែរ ។ បើក្រឡេកមើលទិដ្ឋភាព ខាងក្នុងផ្ទះក៏ដូចជាការតុបតែងជាមួយសម្ភារៈទំនើបៗឃើញថាពិតជាស្អាតនិងធំទូលាយជាខ្លាំងដែលគេប៉ាន់ប្រមាណថាផ្ទះនេះអាចចំណាយក្បែរកន្លះលានដុល្លារឯណោះ។
ក្រៅពីលាន់មាត់ ចំពោះផ្ទះវីឡាស្កឹមស្កៃរបស់ គឹម លីហ្សា ក៏មានការសរសើរដល់ភាពប៉ិនប្រសព្វនៅ ក្នុងការងាររកស៊ីរបស់តារាសម្តែងរូបនេះផងដែរ ។
បើតាមប្រភពដែលស្និទ្ធជាមួយ គឹម លីហ្សា បានព្រលយថា គឺម លីហ្សា និងស្វាមីរួមទាំង កូនៗមានគម្រោងត្រឡប់ទៅអូស្ត្រាលីមួយរយៈក្រោយនាងរៀបចំឡើងគេហដ្ឋានថ្មីក៏ដូចជា ពង្រឹងការងារនៅក្នុងស្រុករឹងមាំ ។ បើក្រឡេកមើលជីវិតប្តីប្រពន្ធរបស់ គឹម លីហ្សា ក៏នៅតែ ផ្អែមល្ហែមជាធម្មតាមិនមានការរកាំរកូសដូចការលើកឡើងរបស់អ្នកនាងកន្លងមកនោះទេ ៕











