សិល្បៈ
តាគល់មានការចាប់អារម្មណ៍ជាខ្លាំងខណៈបានឃើញគូស្នេហ៍តារាចម្រៀងលោក នាង ប្រាក់សុគន្ធ បង្ហាញអារម្មណ៍សោកសៅនៅក្នុងថ្ងៃខួបកំណើតលោកកាលពីថ្ងៃទី ០៧ កន្លងទៅនេះ ។ ក្រៅពីជូនពរ លោក នាង ប្រាក់សុគន្ធ នារីជាគូស្នេហ៍បានរៀបរាប់យ៉ាងកម្សត់ឃើញហើយពិតជារំជួលចិត្តជាខ្លាំង។
គិតមកដល់ពេលនេះតារាចម្រៀង នាង ប្រាក់សុគន្ធ បានទទួលម-រ-ណភាពដោយហេតុការណ៍ គ្រោះ-ថ្នា-ក់ចរា-ចរណ៍ប្រមាណជិតមួយឆ្នាំទៅហើយ តែយ៉ាងណាគូស្នេហ៍របស់លោកនៅតែ មិនអាចបំភ្លេចរូបលោកបាននៅឡើយ ។
យ៉ាងណាមិញនៅក្នុងថ្ងៃខួបកំណើតកាលពីថ្ងៃទី ០៧ ម្សិលមិញនេះ នារីជាគូស្នេហ៍បានបង្ហាញរូបថតពួកគេកន្លងមកជាមួយនឹងសំណេរដ៏ សោ-កសៅថា«Happy birthday to you my love រាល់ឆ្នាំមានពាក្យជូនពរមានពេលជុំគ្នាហើយចាំឆ្លងថ្ងៃកំណើតបងជាមួយគ្នាតែឆ្នាំនេះ មានតែអង្គុយមើលរូបថតបងហើយហូ-រទឹ-កភ្នែ-កនឹកមនុស្សធ្លាប់តែក្បែរគ្នា អូនជូនពរឱ្យ ពួកយើងមានវាសនាបានជួបគ្នាស្រលាញ់គ្នាម្ដងទៀតហើយនៅជាមួយគ្នាដល់ចាស់រៀងខ្លួន បើសិនជាមានជាតិក្រោយមែន នឹកណាស់ ស្រលាញ់បំផុតហើយ 287ថ្ងៃហើយដែលបងចា-កចេញទៅឆ្ងាយពីអូន រីករាយថ្ងៃកំណើតណាមនុស្សល្អអូនអើយ»។
សារទួ-ញសោ-កមួយនេះបានធ្វើឱ្យមិត្តភក្តិរបស់នាងនៅក្នុងបណ្តាញសង្គមមានការរំ-ជួ-លចិត្ត ជាខ្លាំងហើយម្នាក់ៗបានត្រឹមតែផ្តល់កម្លាំងចិត្ត នឹងឱ្យនាងកា-ត់ចិត្តតែប៉ុណ្ណោះ។ ខ្លះទៀត បានសរសើរដល់នារីជាគូស្នេហ៍ តារាចម្រៀង នាង ប្រាក់សុគន្ធ ដែលនៅតែមានចិត្តស្មោះ បើទោះលោកឃ្លាតទៅឆ្ងាយក្តី ។
គេចាំបានថាតារាចម្រៀង នាង ប្រាក់សុគន្ធ បានទទួល ម-រ-ណភាពកាលពីថ្ងៃទី ២៥ខែធ្នូឆ្នាំ ២០២១ កន្លងទៅដោយសារគ្រោះ-ថ្នា-ក់ចរា-ចរណ៍ដែល ធ្វើឱ្យសាច់ញាតិក៏ដូចជាមជ្ឍដ្ឋានក្នុង និងក្រៅសិល្បៈមានការសោ-កស្តាយជាខ្លាំង ៕