header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

មានការចាប់អារម្មណ៍ជាខ្លាំងខណៈថ្មីៗនេះតួឯកល្ខោន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផន សុផារី បានបើកបង្ហាញផ្ទះវីឡា ធំស្កឹមស្កៃដែលមិនទាន់សាងសង់រួចឃើញហើយពិតជាមិនសរសើរមិនបាន ។ មាននារី​មិន​តិច​ទេដែលប្រាថ្នាជីវិតដូច​ ផន សុផារី មានទាំងព្រមមិនថាទ្រព្យសម្បតិ្ត និងសុភ​មង្គ​លក្នុង​គ្រួសារឡើយ  ។

ដ្បិតជាតួល្ខោនក៏ពិតមែន តែ ផន សុផារី ទទួលបានការស្រឡាញ់ និ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងចូលចិត្តពីសំណាក់ មហាជនជាអ្នកលេងបណ្តាញសង្គមជាច្រើន ជាពិសេសចុងក្រោយនេះកូនទាំងពីររបស់ អ្នកនាងក៏មានហ្វេន ហ្វេនច្រើនមិនចាញ់អ្នកម្តាយប៉ុន្មានឡើយ ។ ក្នុងនោះក៏មានការសរសើរ  ផន សុផារី ថាជាអ្នកម្តាយដែលមានភាពប៉ិនប្រសព្វក្នុងការមើលថែទាំកូន ជាពិសេសការតុប តែងខ្លួនដល់កូនៗមើលទៅគួរឱ្យស្រឡាញ់ជាខ្លាំង ។

ផន សុផារី ក៏ជាសិល្បការិនីម្នាក់ដែលមានជីវភាពឡូយឆាយមិនធម្មតាដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកនាងរស់នៅ យ៉ាងហ៊ឺហានៅក្នុងផ្ទះវីឡាយ៉ាងទាន់សម័យ ជាមួយនឹងការប្រើប្រាស់សម្ភារៈទំនើបៗទៀត ផង។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗនោះថ្មីៗនេះ ផន សុផារី បានបើកបង្ហាញ​សមាជិកថ្មីជាផ្ទះវីឡាឃ្វីនយ៉ាងស្កឹមស្កៃដែលមិនទាន់សាងសង់រួចដោយបញ្ជាក់ថាជួបគ្នាឆ្នាំក្រោយផ្ទះប៉ុណ្ណេះទើបកូនៗ របស់នាងមិនរំខានអ្នកជិតខាង ។

គេចាំបានថា ផន សុផារី ជាតួឯកល្ខោនម្នាក់ហើយកន្លងមកអ្នកនាងក៏ធ្លាប់ចូលរួម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្តែងជាមួយក្រុមកំប្លែង នាយ ពាក់មី ដែរ តែសព្វថ្ងៃ ផន សុផារី មិនសូវបានទៅសម្តែង​ល្ខោន​ឡើយដោយសារជាប់ រវល់មើលថែទាំកូនតូចៗរបស់ខ្លួន ។ ផន សុផារី ត្រូវបានគេ​ស្គាល់ថាជាកូនថៅកែល្ខោនដ៏ល្បីប្រចាំខេត្តតាកែវលោក ភី សុគន្ធធី៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post