
សង្គម
ទីបំផុតពួកយើងអាចសម្រេចបានហើយ សូមអបអរទៅកាន់បទចំរៀង Time To Rise ដែលមានអ្នកចូលទស្សនារហូតទៅដល់១០០,០០០,០០0ដង ។ អាចនិយាយបានថា ហ៊ានិងអ្នកគាំទ្របានបំបែកកំណត់ត្រាថ្មី១ផងដែរ ពួកយើងពិតជាមានមោទនភាពខ្លាំងណាស់ចំពោះ បងវណ្ណដា។
ក្រៅពីអ្នកគាំទ្រលើកសរសេរបទចម្រៀងមួយនេះដែលឈានដល់១០០លានដងអ្នកទស្សនា សាមីខ្លួនគឺ តារាចម្រៀង វណ្ណដាក៏បានបង្ហោះសារអរគុណដល់អ្នកគាំទ្រលើកដំបូងដែរ ដោយក្នុងនោះលោកបានរៀបរាប់ឱ្យដឹងថា៖
ជាដំបូងបំផុតនោះគឺខ្ញុំសូមអរគុណទៅកាន់ព្រឹទ្ធាចារ្យ គង់ ណៃ សម្រាប់ការចូលរួមជាវត្តមានដ៏ខ្ពង់ខ្ពស់របស់គាត់នៅក្នុងបទចម្រៀង Time To Rise។ អរគុណទៅកាន់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសជាពិសេសសម្រាប់ការគាំទ្រកន្លងមក។
Time To Rise អាចនិយាយបានថាជាបទចម្រៀងមួយដែលប្រៀបបានដូចកញ្ចក់ឆ្លុះបញ្ចាំងពីការអភិរក្សនិង អភិវឌ្ឈលើកតម្លើនមរតកជាតិ អាចធ្វើឱ្យប្រជាជនក្នុងនិងក្រៅប្រទេសជាច្រើនលើសកលលោកបានស្គាល់ពីសិល្បៈខ្មែរ ដោយទទួលបានការគោរព សាទរ ស្រឡាញ់ និង ទទួលស្គាល់វិស័យសិល្បៈនៅកម្ពុជា។
អរគុណទៅកាន់ក្រុមការងារទាំងអស់ដែលបានចូលរួមធ្វើឱ្យ Project នេះកើតមានឡើង នេះជាកំណត់ត្រាថ្មីមួយទៀតសម្រាប់ទំព័រចុងឆ្នាំនេះ អបអរ ១០០ លានទស្សនារបស់ Time to rise កាដូបន្ទាប់ផ្តល់ដំណឹងនៅពេលក្រោយ សូមអរគុណ។ ពីខ្ញុំ វណ្ណដា







