
សិល្បៈ
ក្រោយពីបង្ហាញមុខគូស្នេហ៍ជាបុរសរូបសង្ហាមិនទាន់បានប៉ុន្មានផងបវរកញ្ញាចក្រវាឡ ងិន ម៉ារ៉ាឌី បានសម្រេចដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យទៅតាមប្រពៃណី ខ្មែរនៅក្នុងថ្ងៃទី ២៤ព្រឹកនេះតែម្តង ។ មិនចង់ទុករយៈពេលយូរក៏មានការព្រលយថាក្រោយភ្ជាប់ពាក្យស្រីស្អាតរូបនេះត្រៀមចូលរោងការនៅក្នុងឆ្នាំក្រោយនេះតែម្តង ។
អ្នកគាំទ្រជាច្រើនរបស់ស្រីស្អាត ងិន ម៉ារ៉ាឌី បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានឃើញ ងិន ម៉ារ៉ាឌី ភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរនៅ ព្រឹកនេះជាមួយបុរសសង្ហាជាគូស្នេហ៍របស់នាងក្រោយពីពួកគេបានបើកចំហពី ទំនាក់ទំនងនេះមួយរយៈ ។ក្នុងឈុតកូនក្រមុំបែបប្រៃណីខ្មែរ ងិន ម៉ារ៉ាឌី ពិតជាស្រស់ស្អាតនិងទាក់ទាញជាខ្លាំងដែលស័ក្តិសមជាមួយកូនកម្លោះមើលទៅពិតជាលេចធ្លោតែម្តង ។
ជាមួយនឹងការជូនពរចំពោះថ្ងៃពិសេសរបស់កញ្ញាក៏ មានអ្នកខ្លះលាន់មាត់ថាក្រោយកែបន្ថែមខ្ទង់ច្រមុះបវរកញ្ញាចក្រវាឡរូបនេះកាន់តែផូរផង់ថែមមួយកម្រិតទៀត ។
បើតាមប្រភពមិត្តភក្តិដែលស្និទ្ធជាមួយ ងិន ម៉ារ៉ាឌី បានបង្ហើបថាមិនទុកយូរទេ ងិន ម៉ារ៉ាឌី គ្រោងនឹងបញ្ចប់ភាពនៅលីវនៅក្នុងឆ្នាំក្រោយខាងមុខនេះ តែប្រភពនោះមិនទាន់បង្ហើបពេលវេលាពិតប្រាកដឡើយ ។ ជាមួយគ្នានោះក៏មិនទាន់ដឹងថាក្រោយរៀបការ ងិន ម៉ារ៉ាឌី នឹងនៅតែបន្តអាជីពសិល្បៈឬបែបណាឡើយ ។
គេចាំបានថា ងិន ម៉ារ៉ាឌី ត្រូវបានគេចាត់ទុកជាបវរកញ្ញាចក្រវាឡម្នាក់ដែលទទួលរងពាក្យរិះគន់ពីសំណាក់មហាជនថាមានសម្រស់មិនស្អាតស័ក្តិសមនឹងងារជាបវរកញ្ញាចក្រវាឡតំណាងឱ្យប្រទេសកម្ពុជាឡើយ ៕









