
សិល្បៈ
ខណៈជំ-ងឺកូ-វីដស្ងប់ ស្របជាមួយនឹងការងារសិល្បៈរាងរយាលបន្តិចនោះពិធីការិនី គង់ សុជាតិ និង ស្វាមីលោក ជា វិបុល បានបណ្តើរគ្នាចេញទៅកម្សាន្តនៅបរទេសយ៉ាងកាលីពដែលឃើញពិតជាផ្អែមល្ហែមដូចប្តីប្រពន្ធទើបរៀបការថ្មីថ្មោងតែម្តង ។
គេចាំបានបើទោះរវល់ជាមួយនឹងការងារសិល្បៈក្តី ប៉ុន្តែកន្លងមកប្តីប្រពន្ធពិធីការិនីអ្នកនាង គង់ សុជាតិ តែងចំណាយពេលចេញទៅកម្សាន្តនៅបរទេសមិនដែលខកខានឡើយ តែប៉ុន្មានឆ្នាំ ចុងក្រោយនេះពួកគេខកខានដោយសារជំងឺកូវីដរ១៩រាតត្បាត ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗ នេះលោក ជា វិបុល បានចែករំលែករូបភាពយ៉ាងស្រស់ស្អាតនៅព្រលានយន្តហោះអន្តរជាតិជាមួយភរិយាដោយភ្ជាប់សារថា«អារម្មណ៌រំភើបភ័យអរៗពេលបានជិះយន្តហោះលើកដំបូងបន្ទាប់ពីខានជាង៣ឆ្នាំដោយសារបងកូរ៉ា វីត ជួបគ្នា London និង Scotland»។
ភ្ជាប់ជាមួយការលើកឡើងរបស់លោក ជា វិបុល ក៏មានការចូលរួមជូនពរពីសំណាក់មិត្តភក្តិ ក្នុងនិងក្រៅរង្វង់សិល្បៈសូមឱ្យដំណើរកម្សាន្តរបស់លោក និងភរិយាទៅកាន់ប្រទេសទាំងពីរមាន សុវត្ថិភាពល្អទាំងទៅនិងមក ជាពិសេសប្រកបដោយភាពរីករាយថែមទៀត ។អ្វីដែលកត់ សម្គាល់សម្រាប់ដំណើរកម្សាន្តលើកនេះលោក ជា វិបុល និង អ្នកនាង គង់ សុជាតិ មិនបាន យកកូនស្រីទៅជាមួយឡើយ ។
ដ្បិតរៀបការច្រើនឆ្នាំ នឹងមានគម្លាតវ័យខុសគ្នាច្រើនក៏ពិតមែន ប៉ុន្តែជីវិតប្តីប្រពន្ធរបស់ពិធីករការិនីមួយគូនេះកាន់តែផ្អែមល្ហែមនិងរឹងមាំក្រោយពួកគេបានជួបព្យុះភ្លៀងកាលពីប៉ុន្មានឆ្នាំមុន។ ពេល នេះដែរអ្នកនាង គង់ សុជាតិ កាន់តែស្ងប់ចិត្តខណៈបានរួមការងារជាដៃគូជាមួយស្វាមីនៅតាមកម្មវិធីមួយចំនួននៅស្ថានីយទូរទស្សន៍ហង្សមាស ៕




