សង្គម
អាម៉ាប៉ាប៉ាញ៉ូសសម្រាប់ឆ្នាំនេះលោក ឆន សុវណ្ណរាជ ពិតជាមានក្តីសុខជាខ្លាំងដោយលោកបានជូនកាដូខ្លួនឯងដោយការដើរកម្សាន្តនៅប្រទេសប៉ែកអឺរ៉ុបយ៉ាងមានក្តីសុខ។ ជាពិសេសលោកបានឆ្លងខួបកំណើតនៅប្រទេសបារាំងយ៉ាងរីករាយដូចបំណង ។
ដោយសារខកខានក្នុងការចេញទៅលំហែនៅក្រៅប្រទេសប្រមាណជាបីឆ្នាំដោយសារជំងឺ រាតត្បាតជាសកលនោះលោក ឆន សុវណ្ណរាជ ពិតជារីករាយជាខ្លាំងដោយក្នុងឆ្នាំនេះលោកបានឆ្លងថ្ងៃកំណើតនៅតាមបំណងប្រាថ្នានៅក្រៅប្រទេស ។ អ្វីដែលចាប់អារម្មណ៍តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះក៏មិនភ្លេចនឹងចែករំលែករូបភាពដ៏ស្រស់ស្អាតរបស់ លោកនៅទឹកដីនៃប្រទេសបារាំងបង្ហាញដល់អ្នកគាំទ្រឡើយ ។
ជាពិសេសនៅក្នុងថ្ងៃខួបកំណើតកាលពីថ្ងៃទី ១០ ម្សិលមិញនេះលោកបានជូនពរខ្លួនឯងដែលមានអត្ថន័យថា«ចាស់មួយឆ្នាំទៀតហើយពូរាជខួបកំណើតមានន័យឆ្នាំនេះបានបំពេញបំណងប្រាថ្នាខ្លួនឯងទៀតហើយ ខួបឆ្លងប្រទេសជូនពរឱ្យ ខ្លួនឯងសុខភាពល្អ ជួបរឿងល្អក្នុងជីវិត សំខាន់លុយចូលច្រើនៗ នឹងមានមនុស្សល្អៗចូលមកក្នុងជីវិត អរគុណគ្រប់យ៉ាង ឆន សុវណ្ណារាជ ស្រលាញ់អ្នកទាំងអស់គ្នា»។
ដ្បិតមិនមានវត្តមាននៅក្នុងស្រុកក្តី តែលោក ឆន សុវណ្ណរាជ ក៏ទទួលបានការជូនពរពីសំណាក់មិត្តរួមទ្រនំក៏ដូចជាហ្វេនៗ ជាច្រើននៅក្នុងថ្ងៃខួបកំណើតគម្រប់អាយុ ៣៨ឆ្នាំនេះ ។ ក្នុងនោះក៏មានអ្នកគាំទ្រខ្លះបានជូនពរឱ្យតារាចម្រៀងរូបនេះឆាប់ដឹកដៃគូស្នេហ៍ចូលរោងការ ព្រោះលោកក៏មានវ័យក្រែលដែរហើយ ។ អ្នកគាំទ្រខ្លះទៀតក៏សង្ស័យថាការចេញទៅឆ្លងឆ្នាំនៅប្រទេសបារាំងឆ្នាំនេះអាយដល ឆន សុវណ្ណរាជ អាចដឹកដៃគូស្នេហ៍ទៅជាមួយគ្រាន់តែលោកមិនចង់បង្ហាញជាចំហតែប៉ុណ្ណោះ។
ក្រៅពីប្រទេសបារាំង លោក ឆន សុវណ្ណរាជ បានទៅបន្តដំណើរទៅប្រទេសអ៊ីតាលី និង ស្វីសទៀតផង ។ មិនត្រឹមដើរលំហែទេតារាចម្រៀងប្រចាំផលិតកម្មហង្សមាសក៏សប្បាយក្នុងការដើរទិញសម្ភារៈប្រេនៗផងដែរ ៕