
សិល្បៈ
ពិធីភ្ជាប់ពាក្យឬស្លាដកកន្សែងរបស់ Youtuber ដ៏មានប្រជាប្រិយភាព ជា ស្រីនា បានប្រព្រឹត្ត ទៅយ៉ាងរលូនដោយមានការចូលរួមសាទរនឹងជូនពរពីសំណាក់ញាតិមិត្តជាភ្ញៀវកិត្តិយស ប្រមាណជា៤០តុ ឯណោះ ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះតារាចម្រៀង មាស សុខសោភា បានបង្ហាញអារម្មណ៍សោកស្តាយដែលមិនអាចចូលរួមពិធីសំខាន់របស់ ស្រីនា ដោយសារ សុខភាពមិនអំណោយផល ។
តារាចម្រៀង មាស សុខសោភា ត្រូវបានគេដឹងថាជាសិល្បការិនីដែលមានការរាប់អានជិតដិត ជាមួយក្រុមគ្រួសាររបស់ ស្រីនា ក្នុងចំណោមតារាម្រៀង សុគន្ធ និសា និង ឱក សុគន្ធកញ្ញា ជាដើម ប៉ុន្តែនៅក្នុងពិធីភ្ជាប៉ពាក្យរបស់ ស្រីនា និងលោក ហេង សុខវិសាល កាលពីថ្ងៃទី ០៩ កន្លងទៅ មាស សុខសោភា មិនបានចូលរួមឡើយ ។ក្នុងនោះដែរតារាចម្រៀងប្រចាំផលិតកម្ម រាមរូបនេះបានជូនពរដល់ ស្រីនា ព្រមទាំងរំឮកនូវរឿងអតីតកាលខ្លះៗរបស់ ស្រីនា ទៀតផង ។
ជាមួយនឹងរូបភាពរួមជាមួយស្រីនា មាស សុខសោភា បានរៀបរាប់យ៉ាងវែងអន្លាយថា«មីងធ្លាប់មើលក្មួយតាំងពីតូច នឹកដល់ពេលមួយក្មួយញ៉ាំ ចាហួយអង្គុយរង់ចាំឡានសាលាមកយកទៅសាលារៀន ក្មួយពិតជាគួរឱ្យ ស្រលាញ់ណាស់ រហូតដល់ធំពេញវ័យក្មួយរកបានគូជិវីតដ៏ស័ក្តិសមបំផុត មីងសូមទោសដែរមិនបានចូលរួមអបអរសាទរក្នុងកម្មវិធីភ្ជាប់ពាក្យរបស់ក្មួយដោយផ្ទាល់ដោយសារមានបញ្ហាសុខភាពបន្តិចបន្តួចមីងពិតជាសប្បាយចិត្តនិងមានមោទនភាពចំពោះក្មួយណាស់ សូមចូលរួមអបអរសាទរដល់ក្មួយទាំងពីរឱ្យ ស្រលាញ់គ្នាដល់ចាស់កោងខ្នងនឹងមានសុភមង្គលក្នុងក្រុមគ្រួសារ»។
ក្នុងនោះក៏មានអ្នកគាំទ្រខ្លះលើកឡើងថាជាមីងក្មួយបែបនេះសោះបានជាមុខស្រដៀងគ្នា ខ្លាំងម្លេះ តែការពិតតារាចម្រៀង មាស សុខសោភា គ្រាន់តែជាអ្នករាប់អានជាមួយអ្នកម្តាយ ស្រីនា ពុំមែនជាសាច់ញាតិនឹងគ្នាទេ ៕








