
សិល្បៈ
ក្រោយប្រកាស Single Mom មួយរយៈពេលនេះអស់លក្ខណ៍ គឹម លីហ្សា ចាប់ផ្តើមបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមីជាថ្មីឡើងវិញ។ជាក់ស្តែងថ្មីៗនេះ នាង និងស្វាមីរួមទាំងកូនៗបានបង្ហាញរូបភាពយ៉ាងស្រស់ស្អាតដែលសង្ស័យ ជារូបភាពសម្រាប់ស្វាមគមន៍ការឡើងផ្ទះវីឡាថ្មីដែលទើបសាងសង់រួចរាល់។
លែងចង់លាក់លៀមជាមួយអ្នកគាំទ្រតទៅទៀតពេលនេះ គឹម លីហ្សា បាន ចែករំលែករូបភាពយ៉ាងស្រស់ស្អាតជាមួយស្វាមីនិងកូនៗក្នុងឈុតអាពាហ៍ពិពាហ៍បែបសម័យដែលមើលទៅពិតជាពោរពេញទៅដោយសុភមង្គល ។
ជាមួយនឹងការសរសើរពីភាពស្រស់ស្អាតនៅក្នុងគ្រួសារ គឹម លីហ្សា ក៏មានអ្នកខ្លះ បានសម្តែងការហួសចិត្តនឹងសម្តែងការងឿងឆ្ងល់កន្លងមកមូលហេតុអ្វី គឹម លីហ្សា សុខចិត្តប្រើប្រាស់ពាក្យមេម៉ាយទាំងដែលខ្លួននិងស្វាមីកំពុងរស់នៅក្រោមដំបូលតែមួយល្អូកល្អើនបែបនេះ ។
បើតាមការលើកឡើងពីប្រភពដែលកៀកកិតជាមួយ គឹម លីហ្សា បានឱ្យដឹងថា មូលហេតុ គឹម លីហ្សា បណ្តើរក្រុមគ្រួសារទៅថតរូបភាពដ៏ស្រស់ស្អាតទាំងនេះដើម្បីត្រៀមរៀបចំពិធីឡើងភូមិគ្រឹះដ៏ស្កឹមស្កៃរបស់នាងដែលត្រៀមនឹងរៀបចំនៅក្នុងពេលឆាប់ៗខាងមុខនេះ ។
ប្រភពនោះថែមទាំងព្រលយទៀតថាក្រោយឡើងគេហដ្ឋានរួច គឺមលីហ្សា និងស្វាមីអាចនឹងធ្វើដំណើរត្រឡប់ទៅប្រទេសអូស្ត្រាលីវិញ តែមិនច្បាស់ថាទៅរយៈពេលប៉ុន្មានឡើយ ។ ដូចដឹងស្រាប់ ហើយថាចុងក្រោយនេះ គឹម លីហ្សា កាន់តែមានភាពជោគជ័យនៅក្នុងមុខ ជំនួញហើយរឿយៗអ្នកនាងក៏តែងបង្ហាញមុខនៅក្នុងកម្មវិធីនានានៅក្នុងសិល្បៈផងដែរ ។










