header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

រឿងរ៉ាងរបស់តារាសម្ដែងល្បីឈ្មោះកញ្ញា វ៉ាង ស្រីណូ ហាក់មិនទាន់រកទីបញ្ចប់ឃើញនៅឡើយ ខណៈនៅមុននេះបន្តិចមេ.ធាវីរបស់នាងបានចេញលិខិតជូនដំណឹងមួយដោយទុកពេល៤៨ម៉ោងឲ្យបុរសម្នាក់ចេញបំភ្លឺ និងសុំទោ.សកូនក្ដីរបស់ខ្លួនជាសារធារណៈមុនចំណាត់ការផ្លូវច្បា.​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប់នឹងត្រូវធ្វើឡើង។

យោងតាមលិខិតរបស់មេធាវី ពិត សុខណែត ជាសមាជិកគណៈមេធាវី និងជាប្រធានក្រុមមេធាវីអាស៊ីអាគ្នេយ៍ បានជូនដំណឹងទៅម្ចាស់គណនីហ្វេ.សប៊ុ.កឈ្មោះ ផា សុជាតិ ( Pha Socheat) ដែលកន្លងមកបាន Comment បញ្ចេញមតិក្លែងបន្លំជាម្ចាស់ប្រាក់ ១៤ ០០០ដុល្លារ ដែលបានផ្ទេរប្រចំចូលកុងធនាគាររបស់ វ៉ាង ស្រីណូ នាពេលកន្លងមក និងបានបំ.ផ្លើសការពិត ក្នុងចេតនាឆ.បោ.ក និងញុះញ.ង់ឲ្យមានការរើ.សអើ.ង បានធ្វើឲ្យប៉ះ.ពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងបានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំចំពោះកូនក្តីរបស់ខ្លួនយ៉ាងធ្ង.ន់ធ្ងរ។ 

យោងតាមលិខិតរបស់មេធាវីដដែលបានទាមទារឲ្យលោក ផា សុជាតិ  បកស្រាយការពិត ហើយធ្វើការសុំទោ.សជាសាធារណៈចំពោះតារាសម្ដែង វ៉ាង ស្រីណូ ដោយទុករយៈពេលមិនឱ្យលើសពី ៤៨ ម៉ោង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីជៀសវាងការចាត់វិធានការផ្លូវច្បា.ប់ ពីព្រោះទង្វើរបែបនេះត្រូវចាត់ទុកជាប.ទល្មើ.ស និងត្រូវផ្ដ.ន្ទាទោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សតាមច្បា.ប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ មានការផ្ទេរប្រាក់ចំនួន USD ១៤,០០០ (មួយម៉ឺនបួនពាន់ដុល្លារអាមេរិក) ពីគណនីមួយទៅកាន់កុងធនាគាររបស់តារាសម្ដែងស្រីល្បីឈ្មោះ វ៉ាង ស្រីណូ។ បន្ទាប់ពីបានដឹងថា មានការផ្ទេរប្រាក់ច្រឡំ និងមានការព្រមព្រៀងជាមួយភាគីម្ចាស់ប្រាក់ នាងក៏បានសហការវេរប្រាក់រហ័សភ្លាមៗទៅឲ្យម្ចាស់គេវិញ ដោយពុំមានការផ្អឹមទុកយូរឡើយ ហើយនាងក៏បានបង្ហោះលើបណ្ដាញសង្គមរបស់ខ្លួនពីការធ្វើអំពើល្អមួយនេះផងដែរ។

ជាមួយគ្នានោះ ម្ចាស់គណនីហ្វេ.សបុ.ក ខាងលើបានបញ្ចេញមតិ (comment) ដោយប្រាប់មហាជនថា ខ្លួនជាម្ចាស់ប្រាក់ និងជាជ.នរ.ងគ្រោះក្នុងបញ្ហានេះ។ បើយោងតាមសំណេររបស់លោក ផា សុជាតិ បានComment នៅខាងក្រោមការបង្ហោះរបស់ វ៉ាង ស្រីណូ បែបឌឺដងថា លោកជាម្ចាស់លុយ 14000$ ហើយជាលុយរបស់ក្រុមហ៊ុនដែលលោកធ្វើការ។ ឥឡូវ វ៉ាង ស្រីណូ បានដក 300$ យកហេងៗ តែលោកត្រូវចងការគេ 300$ សងក្រុមហ៊ុន ការហេងរបស់នាង គឺជាការស៊យរបស់លោក អរគុណនូវទឹកចិត្តដ៏ល្អលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ការបញ្ចេញមតិនេះធ្វើឱ្យសាធារណជនរាប់ពាន់នាក់គាំទ្រ  និងបានបង្ហាញក្តីអាណិតអាសូរចំពោះលោក ជា សុជាតិ ថាជាជ.ន.រ.ងគ្រោះលើបញ្ហានេះ។ ប៉ុន្តែតាមធាតុពិត គឺម្ចាស់គណនីនេះមិនមែនជាម្ចាស់ប្រាក់ដែលបានផ្ទេរប្រាក់ច្រឡំនោះឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់មកក៏មានការចុះផ្សាយព្រោងព្រាតដោយបានភ្ជាប់ជាមួយនឹងរូបភាពថតអេក្រង់សំណេរបែបកម្សត់របស់ម្ចាស់ហ្វេ.សប៊ុ.កមួយនេះ កាន់តែបណ្ដាលឲ្យមានការរិះ.គន់យ៉ាងចាស់ដៃចំពោះតារាស្រីរូបនេះ ជាមួយនឹងពាក្យពេចន៍ជេ.រមា.ថ.មា.ក់ងាយយ៉ាងអ.យុត្តិ.ធម៌ ព្រោះថាម្ចាស់លុយពិតប្រាកដពុំមានបញ្ហាអ្វីជាមួយនឹងនាងនោះឡើយ។

ដូច្នេះក្រុមមេធា.វីតំណាងឲ្យតារាសម្ដែង វ៉ាង ស្រីណូ បានទាមទារឲ្យបុគ្គលឈ្មោះ ផា សុជាតិ បកស្រាយការពិតនៃរឿងនេះ ហើយធ្វើការសុំទោ.សជាសាធារណៈដោយទុករយៈពេលមិនឱ្យលើសពី ៤៨ ម៉ោង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ជៀសវាងការចាត់វិធា.នការ ផ្លូវច្បា.ប់ ពីព្រោះទង្វើរបែបនេះត្រូវបានចាត់ទុកជាប.ទល្មើ.ស និងត្រូវផ្តន្ទាទោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សតាមច្បា.ប់។ 

បើតាមតារាសម្ដែង វ៉ាង ស្រីណូ បន្ទាប់ពីបានទំនាក់ទំនងទៅម្ចាស់លុយផ្ទាល់ និងបានដឹងការពិតហើយនោះ នាងបានទំនាក់ទំនងជាច្រើនដងទៅបុរសខាងលើនេះ ដើម្បីសុំឲ្យមានការបកស្រាយជាសាធារណៈទៅកាន់មហាជន ក្រែងអាចស្រោចស្រង់កិត្តិយសរបស់នាងដែលខំសាងជាច្រើនឆ្នាំបានមកវិញខ្លះ។ ប៉ុន្តែបុរសខាងលើបានប្រកាន់ជំ.ហរដា.ច់ខា.តមិនបកស្រាយ ឬសុំទោ.សជាសាធារណៈនោះទេ ដោយថែមទាំងបានជំរុញឲ្យនាងទៅប្ដឹ.ងតុលា.ការទៀតផង ទើបរូបនាងបង្ខំចិត្តស្វែងរកផ្លូវច្បា.ប់ជួយដូច្នេះ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post