
សង្គម
ក្រោយទទួលរងការរិះ.គន់ពីសំណាក់មហាជនជាអ្នកលេងបណ្តាញសង្គមជាច្រើននោះពេលនេះតារាសម្តែងវ័យក្បែរ ៤០ឆ្នាំ សឿ សុធារ៉ា បានសម្រេចលុបសារដែលអ្នកនាងប៉ងប្រាថ្នា ទេពច្បុតចង់បានលោក ដួង វីរៈសិទ្ធ ជាស្វាមីចេញពីហ្វេបុកកាលពីល្ងាចថ្ងៃទី ១៤ មិ្សលមិញហើយ ។ មិនតែប៉ុណ្ណោះអ្នកមេម៉ាយកូនពីររូបនេះបានលើកឡើងថា សុំខ្លាចហើយប្រុសថ្លៃថ្នូរ ។
គេចាំបានថាកាលពីប៉ុន្មានថ្ងៃមុន សឿ សុធារ៉ា បានសារភាពត្រង់ៗចង់បានលោក ដួង វីរៈសិទ្ធ ធ្វើជាស្វាមី ហើយសារនេះក៏មិនមែនជាសារដំបូងនោះដែរ តែយ៉ាងណាសារមួយនេះក៏ទទួល រងការវាយប្រហារពីសំណាក់មហាជនជាច្រើនដោយអ្នកខ្លះបានជេ-រប្រ-មា-ថនឹងចោ-ទថា សឿ សុធារ៉ា មានរោ-គចិត្តក្រោយរ-ងស-ម្ពា-ធគ្រួសារ ច្រើន ។
ងាកមកលោក ដួង វីរៈសិទ្ធ ឯណេះវិញក៏បានច្រា-នចោលការសុំស្រឡាញ់ពីសំណាក់ សឿ សុធារ៉ា នឹងសុំឱ្យរៀមច្បង ឈប់បង្ហោះសារបែបនេះក្នុងបទសម្ភាសជាមួយសារព័ត៌មានមួយ។
ហាក់ឆ្អែតចិត្តនឹងការបដិសេធស្នេហ៍របស់លោក ដួង វីរៈសិទ្ធ រួមនឹងការជេ-រប្រ-មា-ថពីសំណាក់ អ្នកលេងបណ្តាញសង្គមទៀតនោះបានធ្វើឱ្យ សឿ សុធារ៉ា រងការអា-ម៉ា-ស់ខ្លាំងនឹងសម្រេចលុ-បសារសុំស្នេហ៍លោក ដួង វីរៈសិទ្ធ ចេញពីគណនីយហ្វេប៊ុ-ករបស់នាងតែម្តង។
មុននឹងលុបសារនេះ សឿ សុធារ៉ា បានបង្ហោះសារចុងក្រោយថា នាងសុំខ្លាចហើយបុរសថ្លៃថ្នូរដូច ដួង វីរៈសិទ្ធ គ្រោះ-ថ្នា-ក់ណាស់ ។ ទោះជាយ៉ាងនេះក្តីក៏មានអ្នកគាំទ្រខ្លះបានលើកឡើងថា មិនគួររិះគន់ សឿ សុធារ៉ា ទេ ព្រោះគ្រាន់តែបង្ហាញអារម្មណ៍ស្រឡាញ់មនុស្សម្នាក់មានអ្វីខុសទៅ ។ ក្តីស្រឡាញ់មិនបានកំណត់អាយុឯណា។
សឿ សុធារ៉ា ធ្លាប់ជាតារាសម្តែងស្រីដែលមានប្រជាប្រិយភាពខ្ពស់តែក្រោយពីនាងរៀបការ ជាមួយលោក សាពូន មីដាដា កេរ្តិ៍ឈ្មោះរបស់នាង និងស្វាមីដាំក្បាលចុះគួរឱ្យកត់សម្គាល់ ខណៈប្តីប្រពន្ធមួយគូនេះលូកជ្រៅក្នុងរឿងន-យោបា-យ។ចុងក្រោយនេះ សឿ សុធារ៉ា ក៏ពើប ប្រទះរឿងអា-ស្រូ-ជាបន្តបន្ទាប់ដែលមានដូចជាបំ-ណុល នឹងចុងក្រោយអា-ម៉ា-ស់ខ្លាំងបំផុតលង់ស្នេហ៍សិស្សប្អូនលោក ដួង វីរៈសិទ្ធ ៕








