
សង្គម
មុខមានមន្តស្នេហ៍ ពេជ្រ សូលីកា និងអតីតស្វាមីត្រូវរ៉ូវគ្នាវិញព្រោះមើលទៅអ្នកទាំងពីរនៅតែស្រឡាញ់និងផ្តល់ភាពកក់ក្តៅជាធម្មតា។អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះលោក គីម ហាន បានបង្ហាញ ក្តីស្រឡាញ់នឹងគម្រោងទៅថ្ងៃអនាគតជាមួយកូនប្រុសបើទោះបែកគ្នាជាមួយ ពេជ្រ សូលីកា ក្តី ។
បើទោះមមាញឹកនៅក្នុងការងារជាច្រើនក្តី តែ ពេជ្រ សូលីកា និង អតីតស្វាមី តែងចំណាយពេលផ្តល់ភាពកក់ក្តៅនិងមើលថែកូនប្រុសជាធម្មតាបើទោះពួកគេមិនបានភ្ជាប់និស្ស័យស្នេហ៍ដូចមុន។ អ្វីដែលកត់សម្គាល់ បើទោះលេចឮថាសព្វថ្ងៃអតីតស្វាមី ពេជ្រ សូលីកា មានអ្នកស្អំ បេះដូងទៅហើយក្តី តែលោកនៅតែផ្តល់ពេលវេលាដ៏កក់ក្តៅដល់កូនប្រុសដែលជាដំណក់ឈាមជាមួយ ពេជ្រ សូលីកា ។
ថ្មីៗនេះលោក គីម ហាន ថែមទាំងបានឆ្លើយប្រាប់អ្នកគាំទ្រតាមរយៈសំណួរនៅក្នុ្ងងIG ថា ចំពោះគម្រោងទៅថ្ងៃអនាគតសម្រាប់កូនប្រុសថា«លោកនឹងធ្វើជាឪពុកដ៏ល្អផ្តល់ឱ្យនូវជីវិតមួយតាមក្តីស្រមៃមិនបង្កកំហុសរៀនសូត្រ និងធំធាត់រួមទាំងក្តីស្រឡាញ់និងការមិនខូចចិត្ត។
ទទួលបាននូវក្តីសុខផ្ទាល់ខ្លួនលោកជាចំណែកមួយជាមួយកូនប្រុសជារៀងរហូត »។ការលើកឡើងរបស់ លោក គីម ហាន បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការ រំភើបនឹងសរសើរថាលោកនៅតែបំពេញតួនាទីយ៉ាងល្អបើទោះបែកគ្នាជាមួយ ពេជ្រ សូលីកា ក្តី តែក៏មានអ្នកគាំទ្រខ្លះបង្ហាញការសោកស្តាយមិនសមអ្នកទាំងពីរបែកគ្នានោះទេ ។
ងាកតារាចម្រៀង ពេជ្រ សូលីកា ឯណេះវិញនៅតែមានភាពស្រស់ស្រាយជាធម្មតាដែល សព្វថ្ងៃ នាងកំពុងទទួលការផ្គូរផ្គងជាមួយសិស្សប្អូនលោក ថុល សុភិទិ ពីសំណាក់អ្នកគាំទ្រ ។ បើនិយាយពីការរៀបចំខ្លួនរបស់ ពេជ្រ សូលីកា កាន់តែទាន់សម័យ និងសិចស៊ីជាងមុនរហូត មានការលាន់មាត់ថា ពេជ្រ សូលីកា នៅតែក្មេង និងស្អាតជាងកាលនៅលីវទៅទៀត៕










