
សង្គម
នៅក្នុងថ្ងៃទី ១៧ នេះគឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងរូបស្រស់ គង់ ច័ន្ទ រដ្ឋា ហើយអ្វីដែលធ្វើឱ្យស្រីស្រស់រូបនេះរំភើបនោះគឺទទួលបានការជូនពរយ៉ាងផ្អែមល្ហែមពីសំណាក់គូស្នេហ៍ទាំងព្រឹកតែម្តង ។ ជាមួយគ្នានោះក៏មានការលាន់ មាត់ពីសំណាក់អ្នកគាំទ្រថាវ័យ ៣៦ឆ្នាំហើយតែមើលទៅ គង់ ច័ន្ទរដ្ឋា នៅក្មេង មិនសមនឹងវ័យសោះ ។
សម្រាប់ខួបកំណើតនៅក្នុងវ័យ ៣៦ឆ្នាំនេះគេមិនទាន់ដឹងថា គង់ ច័ន្ទរដ្ឋា នឹង ទទួលបានអំណោយពិសេសអ្វីពីសំណាក់គូស្នេហ៍នោះទេ ហើយក៏មិនទាន់មាន ការបង្ហើបថាស្រីស្រស់រូបនេះនឹងរៀបចំពិធីអធិកអធមឬបែបណាឡើយ?ប៉ុន្តែអ្វីដែលធ្វើឱ្យតារាចម្រៀង គង់ ច័ន្ទរដ្ឋា រំភើបខ្លាំងនោះគឺទទួលបានសារជូនពរយ៉ាងផ្អែមល្ហែមពីសំណាក់គូស្នេហ៍ដែលមានអត្ថន័យថា
«Happy birthday to You My Love 4Ever in my life17.10.20220 បងសូមជូនពរ អូនមនុស្សជាទីស្រលាញ់ក្នុងបេះដូងរបស់បង ជួបតែសេចក្ដីសុខ សំណាងល្អ មានសុខភាពល្អ មានសុភមង្គលក្នុងគ្រួសារ សូមឱ្យសុភា ស្រលាញ់អូនតែម្នាក់លុយចូលច្រើនៗ ជោគជ័យគ្រប់ការងារប៉ងប្រាថ្នាអ្វីនៅក្នុងចិត្តសូមឱ្យ បានដូចបំណងប្រាថ្នារបស់អូន»។
ក្រៅពីសារដ៏ផ្អែមល្ហែមរបស់លោក ស៊ិន សុភា ជាគូស្នេហ៍តារាចម្រៀង គង់ ច័ន្ទរដ្ឋា ក៏ទទួលបានការជូនពរពីសំណាក់ប្អូនថ្លៃលោក ស៊ិន សុភ័ក្ត្រ ផងដែរ ។ ក្នុងនោះក៏មានការជូនពរពីសំណាក់អ្នកគាំទ្រជាច្រើនហើយហ្វេន ហ្វេនខ្លះក៏បានលាន់មាត់ថាខ្វះតែបួនឆ្នាំទៀត ៤០ឆ្នាំទៅហើយ តែ គង់ ច័ន្ទរដ្ឋា នៅតែក្មេងនិងស្រស់ស្អាតមើលទៅមិនសមថាមានអាយុច្រើនសោះ ។
គិតមកដល់ពេលនេះ គង់ ច័ន្ទរដ្ឋា និងលោក ស៊ិន សុភា បានភ្ជាប់ស្នេហ៍ច្រើនឆ្នាំមកហើយ តែពួកគេហាក់មិនខ្វល់ខ្វាយនៅក្នុងការគិតគូរកថ្ងៃល្អរៀបការឡើយ ខណៈសព្វថ្ងៃចំណងស្នេហ៍អ្នកទាំងពីរស្អិតរមួតមិនខុសពីប្តីប្រពន្ធនោះទេ៕












