
សិល្បៈ
សម្រាប់ខួបអាពាហ៍ពិពាហ៍គម្រប់មួយឆ្នាំតារាចម្រៀង វីរៈ និច្ច មិនបានរៀបចំពិធីអធិកអធមអ្វីឡើយ ពោលអ្នកនាង និងស្វាមីគ្រាន់តែនាំគ្នាទៅទទួលទាន អាហារយ៉ាងរ៉ូមែនទិកតែប៉ុណ្ណាះ ។ក្នុងនោះដែរតារាចម្រៀង វីរៈ និច្ច បានបង្ហើបថានៅក្នុងឆ្នាំនេះស្វាមីនាងចង់បានកូនប្រឡែងលេង ។
ដ្បិតទើបរៀបការបានមួយឆ្នាំក៏ពិតមែន តែតារាចម្រៀងវ័យក្មេង វីរៈ និច្ច និង ស្វាមីបានសម្រេចនូវបំណងប្រាថ្នាគួរឱ្យសរសើរពោលគឺប្តីប្រពន្ធមួយគូនេះមានផ្ទះវីឡាផ្ទាល់ខ្លួនយ៉ាងស្រស់ស្អាតនិងមានមុខរបរបន្ថែមពីអាជីពសិល្បៈថែមទៀត ។ អ្វីដែលចាប់អារម្មណ៍សម្រាប់ខួបគម្រប់អាពាហ៍ពិពាហ៍នៅក្នុងឆ្នាំនេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះបង្ហើបថាស្វាមីរបស់នាងចង់បានកូនហើយរូបនាងក៏មិនជំទាស់ដែរ ។
សម្រាប់ថ្ងៃពិសេសរបស់តារាចម្រៀងរូបនេះក៏ទទូលបានការជូនពរពីសំណាក់មិត្តភក្តិក្នុងបណ្តាញសង្គមជាច្រើនដោយមានការលាន់មាត់ថាមើលទៅ វីរៈ និច្ច និងស្វាមីពោរពេញទៅដោយភាពកក់ក្តៅនិងសុភមង្គល ។ គេចាំបានថាក្រោយ រៀបការមិនប៉ុន្មានខែផង វីរៈ និច្ច ក៏បានពពោះកូនភ្លោះ តែគួរឱ្យស្តាយកូននោះ ក៏បានបាត់បង់ទៅវិញដែលធ្វើឱ្យនាង និងស្វាមីមានការខូចចិត្តជាខ្លាំង ។
មានស្វាមីក៏ពិតមែន តែ វីរៈ និច្ច នៅតែបន្តអាជីពសិល្បៈដោយមិនមានការរារាំងពីប្រចណ្ឌពីសំណាក់ស្វាមីឡើយ ។ ចុងក្រោយនេះអ្នកនាងត្រូវបានអ្នក គាំទ្រលាន់មាត់ថាកាន់តែស្រស់ស្អាត ជាពិសេសការរៀបចំខ្លួនទាក់ទាញក្រមុំៗ សុំខ្មាស៕











