header ads

Sponsor

កញ្ញា imma ទូតសុច្ឆន្ទៈថ្មីរបស់ vivo តំណាងឱ្យស្មាតហ្វូន V25 Series គឺជាមនុស្សឌីជីថលដែលមានវត្តមានដំបូងគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនភាគច្រើន តែងតែយកទូតសុច្ឆន្ទៈល្បីៗមកជាតំណាងឱ្យផលិតផលរបស់ខ្លួន តែ vivo លើកនេះដោយយោងទៅតាម​​បច្ចេកវិទ្យាថ្មី និងភាពជឿនលឿននៃបច្ចេកវិទ្យានៃពិភពឌីជីថល vivo ក៏បានសម្រេចចិត្តយកទូតសុច្ឆន្ទៈតុក្កតាស្រីប្រទេសជប៉ុនសក់ខ្លីនិម្មិត  មកជាដៃគូ​សហការ​ ក្លាយជាទូតសុច្ឆន្ទៈរបស់ប្រទេសនីមួយៗរហូតដល់ទៅ ៦ប្រទេស  ដែលជាបណ្តាញចែកចាយស្មាតហ្វូន vivo ក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍។

ហេតុអ្វី imma ធ្វើការសហការជាមួយ​ vivo?​ តើវីដេអូរបស់ទូតសុច្ឆន្ទៈទាំងពីររូប​នេះ មានទំនាក់ទំនងអ្វីទៅនឹង​ស្មាតហ្វូន vivo V25 series  ហើយមានគោលបំណងចង់បង្ហាញពីអ្វីដែរ។

imma ​បានសម្រេចចិត្តសហការជាមួយ​ vivo ដោយសារតែ vivo គឺជាក្រុមហ៊ុនល្បីលើឆាកអន្តរជាតិ ដែលមានដើមកំណើតក្នុងឆ្នាំ 1995​ ព្រមទាំងមានមន្ទីរពិសោធន៍ទៅលើគុណភាព និងធ្វើការស្រាវជ្រាវទៅលើបច្ចេកវិទ្យាថ្មីៗ ព្រមទាំងសម្រួលដល់ការប្រើប្រាស់របស់អ្នកប្រើប្រាស់គ្រប់វ័យ។ គុណភាពគឺមានការធានា ​ហើយភាពទំនើប និងភាពទាន់សម័យជាកត្តាដែលពិតជា​ស័ក្តិសមក្នុងការធ្វើជាទូតសុច្ឆន្ទៈរបស់​ vivo។ imma មានបេសកកម្មមួយក្នុងដំណើរទៅកាន់ ៦ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនៅក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ គឺនៅរាជធានីភ្នំពេញ ដើម្បីស្វែងរកកន្លែងក្នុងការផ្តិតយករូបភាព Portrait ពេលរាត្រីដ៏ល្អឥតខ្ចោះ (​Perfect Night​ Portrait) តាមរយៈការបង្ហាញខ្លួនរបស់ទូតសុច្ឆន្ទៈសីម៉ា ។

វីដេអូរបស់ទូតសុច្ឆន្ទៈទាំងពីររូបនេះបានឱ្យយើងឃើញថា imma អាចធ្វើដំណើរមកកាន់ប្រទេសកម្ពុជាបានយ៉ាងលឿនរហ័ស ដែលចង់បង្ហាញពីបន្ទះឈីប MediaTek បំពាក់លើស្មាតហ្វូន V25 Series គឺមានកម្លាំងម៉ាស៊ីនលឿនរហ័សដូច​ការឆ្លងភពរបស់ imma អញ្ចឹងដែរ។កញ្ញា តន់ ចន្ទសីម៉ា នឹងបង្ហាញខ្លួននៅពេលរាត្រី រង់ចាំកញ្ញា imma ប្រើប្រាស់ស្មាតហ្វូន V25 Series  ក្នុងការស្វែងរកប្លង់ ដែលចាប់យករូបភាព Portrait ពេលរាត្រីបានយ៉ាងស្អាតបំផុត ដោយប្រើប្រាស់កាមេរ៉ា 64MP OIS Ultra-Sensing របស់ V25 Series។

តាមរយៈប្រព័ន្ធទប់លំនឹងរបស់ស្មាតហ្វូន V25 Series អាចឱ្យ imma ចាប់យកប្លង់នាពេលរាត្រីបានយ៉ាងស្រស់ស្អាត។ អ្នកអាចចូលទៅទស្សនាវីដេអូរបស់ imma ជាមួយតន់ ចន្ទសីម៉ា ដោយគ្រាន់តែចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ vivo Cambodia ( facebook.com/vivoCambodia )។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post