
សង្គម
ព្រះវិហារ "វត្តពោធិព្រឹក្ស"នៅភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីប៉ុន្មានថ្ងៃមុន ព្រះវិហារនេះ ត្រូវបានវា-យកំ-ទេ-ចចោល ក្រោមហេតុផលចាស់ ទ្រុឌទ្រោមខ្លាំង។
តែចំពោះអ្នកលេងបណ្ដាញសង្គមមួយចំនួន បានសម្ដែងការសោកស្ដាយដោយលើកហេតុផលផ្សេងៗពីគ្នា អ្នកខ្លះថា «គួរតែអភិរក្សនូវស្ថាបត្យកម្មតាមសម័យកាលនីមួយៗ ពិភពលោកស្គាល់ប្រទេសកម្ពុជានូវ សំណង់បុរាណ វប្បធម៌ ប្រពៃណី សាសនា យើងក៏អាចទាញចំណូលជូនសេដ្ឋកិច្ចជាតិបានមួយផ្នែកធំតាមរយ:សំណង់បុរាណបានដែរ »
« កុំដើម្បីផលប្រយោជន៍ខ្លួន ត្រូវមកបំផ្លាញសំណង់ដ៏ចំណាស់មួយនេះ ទុកគ្រាន់បង្ហាញដល់កូនចៅជំនាន់ក្រោយឲ្យដឹងថា រចនាបថនៃប្រាសាទខ្មែរពីសម័យមុនគឺបែបនេះ កុំឲកូនចៅជំនាន់ក្រោយយល់ច្រឡំថាជារចនាបថចម្លងពីសៀម ទាំងដែលយើងជាម្ចាស់តែគ្មានភ-ស្តុ-តា-ងបង្ហាញកូនចៅឲ្យបានដឹង វាគឺជារឿងដែលឈឺចា-ប់បំផុត»
ការបញ្ចេញមតិរបស់អ្នកលេងបណ្ដាញសង្គមមិនខុសគ្នាប៉ុន្មាននោះទេ គឺការសោកស្ដាយព្រះវិហារដែលបន្សល់ទុកពីសម័យបុរាណមួយនេះ។ ដោយឡែកប្រភពពីពលរដ្ឋនៅតំបន់នោះ ព្រះវិហារនេះសាងសង់ឡើងនៅឆ្នាំ១៩៨៧ ដោយមិនមានបច្ចេកទេសត្រឹមត្រូវនោះទេ ដោយគុណភាពសំណង់ សសរដែក១០លី ប្លង់សេរដែក ៦លី។
កាលពី៦ឆ្នាំមុន វិហារនេះ មានរ-ន្ទះបា-ញ់ចំកណ្តាលវិហារនាំឲ្យឈេី និងប្លង់សេរប្រះ គួរឲ្យព្រួយបារម្ភពីសុវត្ថិភាព សម្រាប់អ្នកជំនាញខាងសាងសង់ព្រះវិហារវិញបានឱ្យពិនិត្យមើលរូបវិហារ កាលពីមុនមិនទាន់វាយ ពិដានជ្រាបទឹកដែក និងស៊ីម៉ង ខ្ទុះលែងខាំជាប់គ្នាហើយ៕

















