
សិល្បៈ
មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីអតីតMGC 2021 ប៉ូគីមថេង សុតធីតា បានចេញមុខឡាយវីដេអូសុំទោ,សដល់លោកអភិបាលខណ្ឌឬស្សីកែវនឹងទទួលកំហុសនាពេលកន្លងមក។មិនតែប៉ុណ្ណាះអតីតបវរកញ្ញារូបនោះបានស្នើសុំឱ្យលោកអភិបាលខណ្ឌឬស្សីកែវដកពាក្យប-ណ្តឹងចំពោះរូបកញ្ញាថែមទៀត។
គេចាំបានថាកាលពីមួយរយៈមុន ប៉ូគីមថេង សុតធីតា បានចេញមុខបង្ហោះសារ នឹងឡាយវីដេអូវា-យប្រ-ហារដល់លោកអភិបាលខណ្ឌឬស្សីកែវតាមបណ្តាញសង្គមក្រោយពីមានការបញ្ជាកងកម្លាំងឱ្យវា-យក-ម្ទេ-ចហាងដើម្បីយកដីមួយកន្លែងដែលកញ្ញាគិតថាជាក-ម្មសិ-ទ្ធស្របច្បា-ប់របស់ក្រុមគ្រួសារកញ្ញា ។
ប៉ុន្តែមុននេះបន្តិចស្រីស្អាតរូបនេះក៏បានចេញមុខសុំទោ-សជាសាធារណៈតាមរយៈការឡាយវីដេអូសុំទោ-ស នឹងបានស្នើសុំឲ្យអភិបាលខណ្ឌខាងលើដកពាក្យប-ណ្តឹងមកលើរូបកញ្ញា។ក្នុងនោះដែរ ប៉ូគីមថេង សុតធីតា បាននិយាយថា«នាងខ្ញុំសុំទោ-សទៅកាន់អភិបាលខណ្ឌឬស្សីកែវដែលកាលពីថ្ងៃទី ០៨ និងទី ១៤ខែកក្កដាឆ្នា ២០២២ កន្លងទៅដែលនាងខ្ញុំបានធ្វើការឡាយវីដេអូនិយាយទៅធ្វើឱ្យប៉ះ-ពា-ល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកអភិបាល»។
ប៉ូគីមថេង សុតធីតា បានបន្ថែមទៀតថាមូលហេតុដែលកញ្ញាធ្វើបែបនេះដោយសារមានការភ័-យខ្លា-ចបាត់បង់ដីដែលជាកម្មសិ-ទ្ធរបស់ខ្លួនទើបនិយាយធ្វើឱ្យប៉ះ-ពាល់ដល់កិត្តិយសរបស់លោកអភិបាល។ កញ្ញាសង្ឃឹមថាលោកអភិបាលនឹងយោគយល់ហើយនឹងដ-កពា-ក្យបណ្តឹ-ងដែលបានប្តឹងមកលើកញ្ញាកាលពីថ្ងៃទី ២៨ខែកក្កដាកន្លងទៅកាន់សាលាដំ-បូ-ងរាជធានីភ្នំពេញ។
កាលណោះអតីតបវរកញ្ញារូបនេះបាននិយាយថាលោកអភិបាលខណ្ឌឫស្សីកែវថាបានប្រើប្រាស់អំពើហិ-ង្សា និង-គំ-រាមគំ-ហែ-ងមកលើប្រជាពលរដ្ឋក្នុងសហគមន៍ និងដឹកនាំកម្លាំងទៅបំផ្លាញទ្រព្យសម្បិត្តិរបស់ខ្លួនជាច្រើនលើកច្រើនសារ ។
ការឡាយវីដេអូសុំទោ-សលាយឡំនឹងការស-ម្រ-ក់ទឹកភ្នែករបស់អតីតMiss Grand Cambodia 2021 ប៉ូគីមថេង សុតធីតា នៅមុននេះក៏ទទួលបានការអាណិតអាសូរពីសំណាក់មហាជនជាច្រើនហើយគេរំពឹងថាលោកអភិបាលខណ្ឌឬស្សីកែវនឹងដកពាក្យប-ណ្តឹ-ងមកលើរូបកញ្ញា ៕








