
សង្គម
អ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រំភើបក្រោយបានឃើញរូបភាពPre Wedding របស់ពិធីការិនី ជីមមី និងគូស្នេហ៍ក្នុងឈុតកូនកម្លោះក្រមុំបែបសម័យយ៉ាងស្រស់ស្អាត ។ មានការសង្ស័យថាគូស្នេហ៍ពិធីករការិនីមួយគូនេះត្រៀមចូលរោងជ័យនៅក្នុងពេលឆាប់ៗ ។
រយៈពេលជាច្រើនឆ្នាំហើយពិធីការិនី ជីមមី និងគូស្នេហ៍លោក ជីមមី បានភ្ជាប់ស្នេហ៍នឹងបានស្វែងយល់ចិត្តថ្លើមគ្នាយ៉ាងស៊ីជម្រៅ ។មិនតែប៉ុណ្ណាះពួកគេទាំងពីរមិនខុសពីប្តីប្រពន្ធឡើយគ្រាន់តែមិនទាន់បានរៀបការតែប៉ុណ្ណាះ ។ ថ្មីៗនេះ ជីមមី ក៏បានទទួលកាដូជាចិញ្ជៀនពេជ្រយ៉ាងស្រស់ស្អាតពីលោក ជីមមី ជាគូស្នេហ៍នៅក្នុងថ្ងៃខួបកំណើតនាពេលកន្លងមក ដែលមានការសង្ស័យថានេះជាចិញ្ចៀនបញ្ចាំចិត្តឬចិញ្ជៀនសុំរៀបការ ។
រំលងមិនប៉ុន្មានផងក៏មានការលេចធ្លាយរូបភាពរបស់ ជីមមី និងគូស្នេហ៍ក្នុងឈុតអាពាហ៍ពិពាហ៍បែបសម័យដែលមើលទៅពិតជាស្រស់ស្អាតជាខ្លាំង ។ រូបភាពរបស់គូស្នេហ៍ទាំងពីរក៏ទទួលបានការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន ។ ទោះជា យ៉ាងនេះក្តី មិនបានបញ្ជាក់ថារូបភាពនេះជារូបភាព Pre Wedding របស់នាងពិតប្រាកដឬគ្រាន់តែការថតស្ប៉តពាណិជ្ជកម្មនោះទេ ៕










