
សិល្បៈ
អៀ ម៉េងលិ បានបង្ហាញទំនាក់ទំនងជាមួយគូស្នេហ៍ថ្មីដោយបើកចំហក្រោយនាងបែកគូស្នេហ៍ មិនទាន់បានប៉ុន្មានផង ។ អ្វីដែលចាប់អារម្មណ៍បង្ហាញមុខដៃគូថ្មីភ្លាម ស្រីស្អាតសាច់ខ្ចី អៀ ម៉េងលិ ត្រូវអ្នកលេងបណ្តាញសង្គមមួយចំនួនរិះ-គន់ក្រោយនាងនិយាយថាក្តីស្រឡាញ់ពិត មិនត្រូវការភាពមានបានហ៊ឺហា ...តែយ៉ាងណា អៀ ម៉េងលិ បានចេញមុខតបភ្លាមៗដែរ។
ហេតុតែជាស្រីស្អាតគ្រាន់តែបែកស្នេហ៍មិនទាន់បានប៉ុន្មានផង អៀ ម៉េងលិ រកបានអ្នកស្អំបេះ ដូងភ្លែតដែលមិនត្រឹមតែមានរូបរាងស្រស់សង្ហាប៉ុណ្ណាះទេថែមទាំងជាកូនអ្នកមានមន្ត្រីថ្នាក់ខ្ពស់នឹងជាកងអង្គរក្សពាក់សក្តិ៣ទៀតផង ។ អៀ ម៉េងលិ និងគូស្នេហ៍ក៏បានធ្វើខួបមួយខែក្នុង ការស្គាល់គ្នាដោយក្នុងនោះតារាស្រីរូបស្រស់ម្នាក់នេះក៏ទទួលបានកាដូទូរស័ព្ទដៃយ៉ាងទំនើបទៀតផង ។
អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះជាមួយនឹងការបង្ហាញរូបភាពយ៉ាងផ្អែមល្ហែមជាមួយម្ចាស់ចិត្តថ្មី អៀ ម៉េងលិ បានភ្ជាប់ជាមួយសារដែលមានអត្ថន័យថា«ក្តីស្រលាញ់ពិតប្រាកដមិនមែនត្រូវការមានលុយហ៊ឺហានោះទេសូមត្រឹមតែស្មោះត្រង់ ផ្តល់តម្លៃ ឱ្យគ្នាទៅវិញទៅមកទៅគ្រប់គ្រាន់ហើយ»។
មួយឃ្លារបស់ អៀ ម៉េងលិ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនមិនពេញចិត្តដោយ គិតថាគ្រាន់តែជាការនិយាយយកល្អមើលតែប៉ុណ្ណាះបើខ្លាំងណាស់មិនស្រឡាញ់កម្មករសំណង់រកព្រឹកខ្វះល្ងាចទៅ ។ ខ្លះថាអត់លុយគ្មានឆ្កែណាមើលមុខទេ។
ហាក់ទ្រាំនឹងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមខ្លាំងពេកតារាសម្បូរស្នេហ៍រូបនេះបានតបវិញថា«ខ្លាចហើយនិយាយមែនពួកមនុស្សមួយចំនួនទោះគេមានក៏គេមិនមកឱ្យខ្ញុំដែរខ្ញុំចង់និយាយថាទោះថ្ងៃក្រោយមនុស្សប្រុសដែលខ្ញុំកាន់ដៃនិងនៅចំណុចណាក៏ខ្ញុំកាន់ដៃគាត់រហូតពាក្យថាស្រឡាញ់គឺស្រឡាញ់ហើយទោះទៅជាយ៉ាងណាក៏ខ្ញុំនៅតែស្រឡាញ់»។ការលើកឡើងរបស់ អៀ ម៉េងលិ ត្រូវបានអ្នកគាំទ្រខ្លះបានលើកឡើងបែបឌីដងថា «ខ្ញុំចាំតែមើលទេ»។
គេចាំបានថាគ្រាន់តែផ្តាច់ស្នេហ៍ពីអតីតគូស្នេហ៍ដែលបានទាក់ទងគ្នាដល់ទៅ ៥ឆ្នាំភ្លាម អៀ ម៉េងលិ ក៏រកបានដៃគូថ្មីភ្លែត តែខណៈពេលនោះគេបានឃើញនាងងាកទៅស្និទ្ធស្នាលជាមួយ អតីតគូស្នេហ៍ចាស់ នាយចឺម ដែលធ្វើឱ្យមានការលើកឡើងថា អៀ ម៉េងលិ ធ្វើបែបនេះមិនខ្លាចអ្នកថ្មីប្រចណ្ឌទេឬ?










