header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ស្របពេលដែលប្រទេសកម្ពុជាកំពុងតែមានសន្ទុះនៃការអភិវឌ្ឍរីកចម្រើនជាច្រើនវិស័យ ខណៈវិស័យអប់រំ និងវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឱ្យការកត់សម្គាល់ផងដែរ ដោយទាំងនេះគឺកើតចេញពីការចូលរួម និងការសាម្គីគ្នាជួយគ្នាទាំងផ្នែករដ្ឋ និង ឯកជន ទើបធ្វើឱ្យមាការរីកចម្រើនដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។ល។  

ដើម្បីលើកស្ទួយវិស័យអប់រំ និងព្រះពុទ្ធសាសនា ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមបរិច្ចាគថវិកាចំនួនសរុប $250,000 (ម្ភៃប្រាំម៉ឺន ដុល្លារអាមេរិក) ក្នុងនោះបែងចែក $150,000 (ដប់ប្រាំម៉ឺន ដុល្លារអាមេរិក) កសាងនូវអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ សីហមុនីរាជា ដើម្បីផ្ដល់ជាប្រយោជន៍ ក្នុងការជួយអភិវឌ្ឍវិស័យធនធានមនុស្សនៅកម្ពុជា និងថវិកាចំនួន $100,000 (ដប់ម៉ឺន ដុល្លារអាមេរិក) ទៀតកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងវត្តនៅតំបន់អភិវឌ្ឍរុនតាឯក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ប្ដូរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លំនៅឋានរបស់ខ្លួនចេញពីរមណីដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍរុនតាឯក ខណៈរាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍លើការអនុវត្តនៅតំបន់អភិវឌ្ឍរុនតាឯកនេះឱ្យក្លាយទៅជាទីក្រុងថ្មីមួយ នៅថ្ងៃអនាគតផងដែរ។

សូមបញ្ជាក់ផងដែរ៖ ពុទ្ធិកសាកលវិទ្យាល័យ សីហមុនីរាជា គឺមានទីតាំងស្ថិតនៅបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ខណៈគណៈគ្រប់គ្រងសាកលវិទ្យាល័យនូវតែបន្តបើកទទួលការចូលរួមឧបត្ថម្ភដើម្បីកសាងអគារសិក្សាថ្មី ពីសម្បុរស់ជនផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកថា៖ ការងារអប់រំ និងការងារសង្គម គឺជាយុទ្ធសាស្រ្តគោល ក្នុងចំណោមយុទ្ធសាស្រ្តធំទាំងបី នៃផ្នែកទំនួលខុសត្រូវសង្គមរបស់ ប៉េង ហួត គ្រុប រួមមាន “ការងារអប់រំ ការងារសង្គម និងការងារបរិស្ថាន” ក្នុងនោះកន្លងមកក្រុមហ៊ុន បានចូលរួមកសាងវត្តអារាម សាលារៀន និងផ្លូវថ្នល់។ល។ នៅតាមបណ្ដាខេត្តមួយចំនួន៕   ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post