
សិល្បៈ
បើទោះបីជាមិនទាន់សម្រេចចិត្តដឹកដៃគ្នាចូលរោងការក្តីតែតារាប្រុសស្រី ល្បីឈ្មោះ២រូបនេះ គឺតារាចម្រៀង ទេព បូព្រឹក្ស និង ងួន ចាន់ដេវីដ បានចាប់ដៃគ្នាសាងចំណងស្នេហ៍យ៉ាងផ្អែមល្ហែម ដែលធ្មេចបើកៗកន្លងមករយៈពេល ៦ ឆ្នាំហើយ។
អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលនៅគឺ នៅយប់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២នេះ តាមរយៈទំព័រហ្វេបុកផ្លូវការរបស់តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះសារជាសាធារណៈថា នាងមានផ្ទៃពោះហើយ។
នៅនោះនាងបានសរសេររៀបរាប់ឱ្យដឹងថា៖ «អំណោយដែលមិនអាចកាត់ថ្លៃ អំណោយដោយក្តីអំណរ ជាក្តីប្រាថ្នាដែលកេីតមាននៅក្នុងចិត្តស្រ្តីនិងមនុស្សគ្រប់រូបដែលប្រាថ្មាក្លាយជាមាតាបិតាដែលពោរពេញទៅដោយក្តីមេត្តាករុណា និង ព្រហ្មវិហារធម៌នោះទេីបបានបង្កេីតជាឈ្មោះថា មាតាជាព្រះ ( Goddess )។
«ដោយកិត្តយសក៏សូមប្រកាសពីកាដូពិសេស ដែលពួកយើងខ្ញុំទទួលបានពរពីព្រះ ថា G-DEVITH បានក្លាយជា Handsome Daddy ជាផ្លូវការហើយ , ដោយហេតុនេះ ក៏សូមចែករំលែកដំណឹងល្អនេះទៅកាន់អ្នកគាំទ្រ អ៊ុំពូមីង លោកតាលោកយាយ ដែលតែងតែស្រលាញ់គាំទ្រដល់នាងខ្ញុំ ទោះជានៅក្នុងកាលៈទេសៈណាក៏ដូចនាងខ្ញុំក៏រីករាយនឹងចែករំលែកដំណឹងល្អក៏ដូចជាភាពសប្បាយរីករាយនៃយើងខ្ញុំជាមួយបងប្អូន។»
នាងបានឱ្យដឹងបន្តទៀតថា៖ «នាងខ្ញុំនឹងមាន special M/V ដោយមានចំណងជើងថា { GODDESS } នៅក្នុងខែ វិច្ឆិកា ខាងមុខនេះជាមួយនឹងទស្សនីយភាពថ្មីពីនាងខ្ញុំ»៕





