header ads

Sponsor

(ភ្នំពេញ)៖ បន្ទាប់ពីមានការរិះគន់ខ្លាំង ទៅលើម្ចាសទំព័រហ្វសបុកឈ្មោះ Eat With Keomoy ដែលថតវីដេអូបរិភោគ សត្វស្លាប «ចង្ក្រៀលខ្យង» យកមកចម្អិនហូប ហើយផ្សព្វផ្សាយដើម្បីរកលុយនោះ បានចេញវីដេអូសុំទោសជាសាធារណៈហើយ។

ម្ចាស់ទំព័រហ្វេសបុករូបនេះបានធ្វើការបកស្រាយថា «នាងខ្ញុំសូមធ្វើការសូមទោសដល់មហាជន ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលខ្ញុំបានបង្ហោះ វីដេអូ មួយដែលបរិភោគ សត្វព្រៃ (សត្វ ននៀលខ្យង) ដែលខ្ញុំបានសុំទិញពីកសិករម្នាក់ដែលគាត់បានមកពីស្រែ ហើយខ្ញុំឃើញថាវាស្លាប់ទៅហើយ ហើយ គាត់បោចរោមរួចហើយទៀត ខ្ញុំក៏បានយកមកធ្វើជាម្ហូប តែដោយសារតែខ្ញុំ បានធ្វើការ Page Facebook ខ្ញុំក៏បានយកទៅបង្ហោះក្នុង Account របស់ខ្ញុំតែម្តង ដោយមិនបាននឹកស្មានដល់ថា ជាសត្វដែលគេកំពុង អភិរក្ស ហើយការខុសនេះគឺខុសធ្ងន់តែម្តង នឹង ដោយការឆោតល្ងង់មួយពេល របស់ខ្ញុំមួយពេល។»

ម្ចាស់ផេកដដែលនេះបានឱ្យដឹងបន្ថែមទៀតថា «ខ្ញុំក៏សូមការលើកលែងទោសអំពីមហាជនទាំងអស់ដែរ ខ្ញុំបានធ្វើនូវធ្វើមួយដែរមិនស្របនឹងច្បាប់។ យ៉ាងក៏ដោយខ្ញុំនៅ តែ ទទូចសុំមហាជនមេត្តា យោគយល់ និង លើកលែង ចំពោះការផុស វីដេអូ ដោយខ្វះការពិចារណាបែបនេះ»។

យ៉ាងណាក្រោយពីបានធ្វើវីដេអូសុំទោស ហើយនៅព្រឹកថ្ងៃទី ២១ ខែតុលានេះស្ត្រីម្ចាស់ផេកដដែលក៏បានចេញមកបង្ហាញខ្លួននៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើកិច្ចសន្យាថានឹងឈប់ធ្វើវីដេអូ ដែលពាក់នឹងការបរិភោគ សត្វព្រៃ ឬ សត្វ ដែលកំពុងអភិរក្សផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post