
សិល្បៈ
អ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការកោតសរសើរដល់តារាចម្រៀង និង ពិធីការិនី សម្បុរស្រអែម សុភ័ក្រ្ត កុសុម៉ា ដែលបានសម្រេចបំណងអ្នកមានគុណដោយការធ្វើកឋិនជូន អ្នកម្តាយកាលពីប៉ុន្មានថ្ងៃមុន ។ ជាមួយគ្នានោះពិធីការិនីរូបនេះក៏បានSurprise អ្នកម្តាយនូវ គ្រឿងអលង្ការពេជ្រមួយឈុតយ៉ាងចែងចាំងទៀតផង ។
មិនមានអ្វីប្លែកទេជារឿយៗ សុភ័ក្រ្ត កុសុម៉ា តែងជូនកាដូនូវវត្ថុមានតម្លៃដល់អ្នកម្តាយជាបន្ត បន្ទាប់ យ៉ាងណាមិញថ្មីៗនេះពិធីការិនីដែលកំពុងមានប្រជាប្រិយភាពរូបនេះបានបង្ហាញនូវ កាដូគ្រឿងពេជ្រមួយឈុតដែលមានដូចជា ក្រវិល ខ្សែក និងកន្លាស់អាវជូនអ្នកម្តាយនៅក្នុង ថ្ងៃបុណ្យកឋិន តែម្តង។គ្រាន់តែបានឃើញកាដូរបស់កូនស្រីភ្លាមអ្នកម្តាយ សុភ័ក្រ្ត កុសុម៉ា រំភើបចិត្តជាខ្លាំង ។
ពិធីការិនីសម្បុរស្រអែមស្រស់រូបនេះបាននិយាយថានាងពិតជា រីករាយខ្លាំងណាស់ដែលឃើញអ្នកម្តាយសប្បាយចិត្តបែបនេះ។ មិនត្រឹមតែទិញគ្រឿងពេជ្រ ជូនអ្នកម្តាយប៉ុណ្ណោះទេស្រីស្អាតរូបនេះថែមទាំងចំណាយប្រាក់ធ្វើបុណ្យកឋិនដើម្បីជូនអ្នកម្តាយថែមទៀត ។
កាយវិការដ៏កត្តញ្ញូរបស់ពិធីការិនី សុភ័ក្រ្ត កុសុម៉ា ក៏ទទួលបានការលាន់មាត់សរសើរពី សំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដោយម្នាក់ៗបាននិយាយថាពិតជាកូនល្អណាស់ កត្តញ្ញូចំពោះអ្នកមានគុណបែបនេះមិនស្រយ៉ុតទេ ហើយខ្លះទៀតថារកឯណាបានកូនមាស កូនពេជ្របែបនេះ ។ ជាមួយគ្នានោះក៏មានមហាជនខ្លះបានសរសើរសំណាងអ្នកម្តាយ សុភ័ក្រ្ត កុសុម៉ា ដែលមានកូនល្អដើរតាមគន្លងធម៌បែបនេះ៕













