
សង្គម
ដ្បិតមានរូបសម្រស់ស្រស់សង្ហាពីធម្មជាតិក៏ពិតមែន តែតារាសម្តែងវ័យក្មេង ប្រុសខួច នៅតែសម្រេចចិត្តកែសម្រស់ទៅតាមបច្ចេកវិជ្ជាសម័យទំនើបនាពេលបច្ចុប្បន្ន ប៉ុន្តែយ៉ាងណា សម្រស់ថ្មីរបស់ ប្រុសខួច ត្រូវបានអ្នកគាំទ្រនិយាយថាមិនស្អាតដូចធម្មជាតិ ។ ហាក់មិនមាន ការលាក់បាំង ប្រុសខួច ទទួលស្គាល់ថាខ្លួនពិតជាបានកែសម្ជស្សពិតមែន តែមើលមិនស្អាត ដោយសារនៅហើម។
មិនមានអ្វីប្លែកទេការកែសម្រស់ក្រោមមុខកាំបិតជារឿងធម្មតាសម្រាប់សម័យនេះសំខាន់ឱ្យ តែមានប្រាក់គ្រាន់តែថាកន្លងមកអ្នកខ្លះកែសម្រស់ហើយក៏សមបំណងហើយខ្លះទៀតក៏មិន ទទួលបានលទ្ធផលល្អ ។ ងាកមកតារាសម្តែងដែលកំពុងមានប្រជាប្រិយភាព ប្រុសខួច ឯណេះវិញបានសម្រេចកែចំណុចខ្លះៗនៃទម្រង់មុខ តែយ៉ាងណាអ្នកគាំទ្រជាច្រើនសុទ្ធតែ លើកឡើងថាមិនសង្ហាដូចមុន ខ្លះថែមទាំងនិយាយថាប្រុសខួច កែមុខរួចដូចភេទទីបីចាញ់ សម្រស់ធម្មជាតិដាច់ ។
តារាសម្តែងរូបសង្ហាប្រុសខួច បានសារភាពថាលោកពិតជាបានកែមុខពិតមែន តែលោកមិន បានបញ្ជាក់ថាកែចំណុចណានោះទេ ដោយគ្រាន់តែលើកឡើងថាមុខរបស់លោកទើបកែ មួយខែដូច្នេះមើលទៅមិនស្អាតទេដោយសារនៅហើមនៅឡើយ ។ ហាក់មានភាពជឿជាក់ ជាមួយនឹងសម្រស់ថ្មី ប្រុសខួច បាននិយាយថា «ចាំបាត់ហើមចាំមើលម្តងទៀតបើកែមិនប្លែក កែធ្វើអី »។ ទោះជាយ៉ាងនេះក្តីក៏មានការសោកស្តាយចំពោះសម្រស់ពីមុនរបស់តារាសម្តែង ប្រុសខួចពីសំណាក់មហាជន ។
ដោយសារមុខមាត់ស្រស់សង្ហារួមផ្សំនឹងសមត្ថភាពសិល្បៈទៀតនោះបានធ្វើឱ្យ ប្រុសខួច ឈរ នៅក្នុងលំដាប់តារាល្បីដែលក្តោបបានតំណែងជាតួឯកនៅតាមបណ្តាររឿងភាគទូរទស្សន៍ជានិង ស្ប៉តពាណិជ្ជកម្មជាច្រើន៕










