
សង្គម
ជាច្រើនខែមកហើយដែលតារាសម្តែង សារាយ សក្ខណា និង ស្វាមីបានមកលេងស្រុក កំណើតដែលក្រៅពីមកមើលការងារខុសត្រូវក្នុងមុខជំនួញមួយចំនួននៅក្នុងស្រុក ថ្មីៗនេះ សារាយ សក្ខណា និងស្វាមីក៏បានបើកហាងអាហារមួយកន្លែងដែលទើបបើកសម្ពោធ កាលពីប៉ុន្មានបួនថ្ងៃមុនដោយមានការចូលរួមសាទរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន ។
ដោយសារតែមានជំនួញនៅក្នុងស្រុកខ្មែរដែលមានដូចជាហាងកែសម្ជស្សដល់ទៅពីរសាខា និងហាងកាហ្វេ ទៀតនោះបានធ្វើឱ្យ សារាយ សក្ខណា និងស្វាមីចុះឡើងស្រុកខ្មែរជាញឹក ញាប់។យ៉ាងណាមិញសម្រាប់ការមកស្រុកកំណើតលើកនេះរបស់ សារាយ សក្ខណា ឃើ ញថាយូរខែគួរសមដែលកន្លងមកអ្នកនាងធ្លាប់ប្រាប់ថានឹងត្រឡប់ទៅសហរដ្ឋអាមេរិក វិញ នៅខែវិច្ឆិកាខាងមុខនេះ ។
អ្វីដែលចាប់អារម្មណ៍មកស្រុកកំណើតលើកនេះ សារាយ សក្ខណា នៅតែមានទីផ្សារពោលអ្នកនាងបានទទួលថតរឿង និងស្ប៉តពាណិជ្ជកម្មជាច្រើន ផងដែរ ។
អ្វីដែលចាប់អារម្មណ៍មុនត្រលប់ទៅសហរដ្ឋអាមេរិកវិញ សារាយ សក្ខណា ក៏ទើបបើកហាង អាហារដែលមានស្លាកយីហោថា «The Krazy Crawfish»ដែលមានទីតាំងនៅផ្លូវកម្ពុជាក្រោម ។ ការបើកសម្ពោធហាងរបស់តារាសម្បុរស្រអែមរូបនេះក៏ទទួលបានការចូលរួមជាភ្ញៀវកិត្តិ យសពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើន ។
បើតាមប្រភពដែលស្និទ្ធជាមួយ សារាយ សក្ខណា បានឱ្យដឹងថាហាងអាហារមួយនេះ សារាយ សក្ខណា មិនមែនរបស់នាងតែម្នាក់ ទេជាការចូលហ៊ុនរួមគ្នាជាមួយមិត្តភក្តិ ។ ក្នុងនោះក៏មានការជូនពរពីសំណាក់មិត្តភក្តិឱ្យហាងថ្មីរបស់ សារាយ សក្ខណា ដំណើរការរលូននឹងមានអតិថិជនគាំទ្រជាច្រើន៕











