
សិល្បៈ
រហូតមកដល់ពេលនេះតារាសម្តែងសាច់សខ្ចី សេង សុឃីម នៅតែបង្ហាញ អារម្មណ៍សោកសៅតាមបណ្តាញសង្គមដែលធ្វើឱ្យមានការលើកឡើងថាស្រីស្អាតរូបនេះហាក់មិនដាច់អាល័យពីអតីតគូស្នេហ៍ នាយចឺម ។ ក្នុងនោះក៏មានលើកទឹកចិត្តពីសំណាក់មហាជនឱ្យ សេង សុឃីម ឈប់គិតពីអតីតកាលជាពិសេសបុរសដែលមានចិត្តមិនស្មោះដូច នាយចឺម ។
ប្រមាណជាពីរខែហើយដែល សេង សុឃីម បានប្រកាសផ្តាច់ស្នេហ៍ពី នាយចឺម តែយ៉ាងណាតារាសម្តែងរូបនេះនូវតែបន្តបង្ហាញអារម្មណ៍ខកចិត្តជាបន្តបន្ទាប់តាមបណ្តាញសង្គម។យ៉ាងណាមិញថ្មីៗនេះ សេង សុឃីម បានរៀបរាប់ថា«ខ្ញុំឈឺចាប់ខ្លាំងព្រោះ ព្រោះនៅចាំរូបភាពលោកកាលពីដើមបាន មនុស្សកាលពីមុនដែលមិនធ្វើឲ្យខ្ញុំខូចចិត្តលោកយកគេទៅទុកនៅឯងណាមនុស្សម្នាក់នឹងទៅវិញទេដែលខ្ញុំចង់បានមកវិញ»។
«ពេលគ្មានអូននៅក្បែរត្រូវចេះមើលថែខ្លួន»។«គេថាបែកគ្នាមិនមែនមានអ្នកថ្មីព្រោះអ្នកថ្មីមានតាំងពីមិនទាន់បែកគ្នាកុំមកចង់ចោទគេ» មិនតែប៉ុណ្ណាះសូម្បីតែការច្រៀងក៏ សេង សុឃីម ជ្រើសយកបទបែបសោកសៅ ដែលបង្ហាញថានាងហាក់មិនទាន់ដាច់អាល័យពីស្នាមស្នេហ៍អតីតកាលជាមួយ នាយចឺម ឡើយ ។
សាររបស់ សេង សុឃីម ក៏ទទួលបានការជូនពរ និងលើកកម្លាំងចិត្តពីអ្នកគាំទ្រដោយម្នាក់ៗបានលើកឡើងថា«អ្វីដែលបាត់បង់ទៅហើយមិនអាចត្រឡប់វិញទេត្រូវរឹងមាំអូន»«ហេតុអ្វីមនុស្សល្អស្អាតបែរជាស្រឡាញ់ចំប្រុសសាវ៉ា » «បន្តិចទៀតនឹងបំភ្លេចបានហើយ»។ ងាកមកតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយចឺម ឯណេះវិញហាក់មិនមានឈឺចិត្តឆ្អិតទ្រូងអ្វីឡើយ ពោល នាយបានងាកទៅស្និទ្ធស្នាលជាមួយអតីតគូស្នេហ៍ទាំងពីរនាក់ដែលមានដូចជាអូន ហ្វា និង អៀ ម៉េងលិ ។
ចុងក្រោយនេះនាយថែមទាំងងាកមកបង្ហាញភាពស្និទ្ធស្នាលជាមួយស្រីស្អាត ជេស៊ីកា ។ទោះជាយ៉ាងនេះក្តីក្រោយបែកស្នេហ៍ដល់ទៅបួនដងជាមួយមិត្តស្រីជាអ្នកសិល្បៈនោះ នាយចឺម បានប្រកាសថាលែងចង់បានដៃគូជានារីអ្នកសិល្បៈហើយ៕











